អយុត្តិធម៌​ខ្លាំងណាស់..! ក្មេងស្រី​អាយុ១៣ឆ្នាំ ​តូចចិត្ត​គេ​ចោទថា លួច​លុយ១០ម៉ឺន​រៀល ចងក​សម្លាប់ខ្លួន



ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រី​អាយុ១៣ឆ្នាំ​ម្នាក់ បាន​ចងក​សម្លាប់ខ្លួន​ទាំង​វ័យក្មេង ខណៈដែល​អ្នកជិតខាង​ចោទថា​លួច​លុយ១០ម៉ឺន​រៀល ឆែក​ក្នុង​ខ្លួន​អត់​ឃើញ ដោយ​ខ្មាស់​គេ​ក៏​ដាច់ចិត្ត​តែម្តង។ ហេតុការណ៍​ភ្ញាក់ផ្អើល​ក្មេងស្រី​ចង.ក​សម្លាប់ខ្លួន បាន​កើតឡើង​ កាលពី​វេលា​ម៉ោង ១០និង៣០នាទី​ព្រឹក ថ្ងៃទី២៧ ខែមេសា ​ឆ្នាំ២០១៧ នៅ​ភូមិ​ស្វាយទាប ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។
នគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា ជនរងគ្រោះ​ឈ្មោះ ទឹម សុ​និ​តា ភេទ​ស្រី អាយុ13ឆ្នាំ ជា​សិស្ស​មាន​ទីលំនៅៈ នៅ​ភូមិ​កើតហេតុ​ខាងលើ​ជាមួយ​ឪពុកម្តាយ។ នគរបាល​បាន​បន្តថា បន្ទាប់ពី​មានការ​រាយការណ៍​ពី​សាច់ញាតិ រួចមក​នគរបាល​ក៏បាន​ចុះទៅពិនិត្យ បានឃើញ​ក្មេងស្រី​រងគ្រោះ បាន​យក​ខ្សែ​អង្រឹង​នឹង​កៅអី​ជ​រ័​ជាន់ឡើង​ចង ករ ភ្ជាប់​ទៅនឹង​ធ្នឹម​ផ្ទះ​របស់ខ្លួន បណ្តាលអោយ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ក្នុងផ្ទះ​របស់ខ្លួន ។
នគរបាល​បន្តទៀតថា នៅ​មុនពេល​កើតហេតុ នៅ​ថ្ងៃទី27.04.2017ម៉ោង10ព្រឹក ជនរងគ្រោះ​បាន​នាំ​ប្អូន​ជិះ​កង់​ដើរលេង​ក្នុងភូមិ ហើយក៏​ត្រឡប់មកផ្ទះ​វិញ មកដល់​ផ្ទះ​ជីដូន​ឈ្មោះ​សួង កាន អាយុ​ជា៦០ឆ្នាំ​ដែល​នៅ​ជាមួយ​នោះ​គ្រាន់តែ​ទៅដល់​ផ្ទះ​បាន មួយសន្ទុះ​ក៏ ស្រាប់តែ​មានឈ្មោះ​ប្រាក់ ស​ម្ភ​ស្ស ភេទ​ស្រី​អាយុ40ឆ្នាំ​មក​សួរ​ជនរងគ្រោះ​ថា​មាន​យកលុយ​គាត់​ចំនួន១០ម៉ឺន​រៀល​ទេ គាត់​បាន​បាត់​លុយ​ចំនួន10ម៉ឺន​រៀល ពេលនោះ​ជនរងគ្រោះ​ឆ្លើយថា​អត់​ដឹង​ទេ ហើយ​ឈ្មោះ ប្រាក់ ស​ម្ភ​ស្ស​មិន​អស់ចិត្ត បាន​ឆែក​លើ​ខ្លួន​ជនរងគ្រោះ​តែ​មិនឃើញ រួច​ហើយក៏​ត្រឡប់ទៅផ្ទះ​វិញ ។
ក្រោយមក​ជីដូន​ឈ្មោះ សួង កាន បាន​ប្រើ​ជនរងគ្រោះ ឱ្យទៅ​ដាំបាយ នៅផ្ទះ​របស់​ជនរងគ្រោះ ព្រោះ​ម្តាយ​ជិត​ចេញពី​ធ្វើការ ជនរងគ្រោះ​បាន​ដើរទៅ​ឡើងលើ​ផ្ទះ​បាត់ទៅ ។ ពេល​ចៅ​ឡើងលើ​ផ្ទះ​យូ​ពេក​មិនឃើញ​ចុះមក​វិញ ជីដូន​ក៏​ឡើង​តាម​ទៅ​មើល​ស្រាប់តែ​ឃើញ​ចៅ​របស់គាត់​ចង ករ ស្លាប់​បាត់ទៅហើយ។ មិន​អស់ចិត្ត បងប្អូន​បាន​ហៅ​រថយន្ត​ពេទ្យ​មណ្ឌល​សុខភាព​វាល ពេល​ពេទ្យ​មកដល់​បាន​ពិនិត្យ​មើលថា ជនរងគ្រោះ​បាន​ស្លាប់​ហើយ។
ឆ្លងតាម​ការពិនិត្យ​លើ​ខ្លួន​សាកសព ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី​ទេ រួច​ក៏​ប្រគល់​សព​អោយ​សាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រភព៖http://fbnewskh.com/archives/2324