បញ្ហាដីធ្លី…! ប្រជាពលរដ្ឋ ៤៣៤ គ្រួសារ សរសេរលិខិតជូន សម្តេច ហ៊ុន សែន បន្តាប់ពី….(សូមអាន) ជួយស៊ែ ដើម្បីឲ្យសម្តេចបានទទួល


ភ្នំពេញ៖ ប្រជាពលរដ្ឋទាំង ៤៣៤ គ្រួសារនៅភូមិខ្នងក្រពើកើត និង ភូមិខ្នងក្រពើលិច ដែលទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីបន្ទាប់ពីរង់ចាំយ៉ាងរុាំរៃអស់រយៈពេលជិត ១០ ឆ្នាំមកហើយ បានធ្វើលិខិតគោរពថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នេះបើតាមការបញ្ជាក់ពី ឯកឧត្តម ជា សុផារា តាមរយៈ គេហទំព័រផ្លូវការរបស់ ឯកឧត្តម ជា សុផារ៉ា នេះបើយោងតាមលិខិតចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ដោយភ្ជាប់ជាមួយស្នាមមេដៃ មេឃុំ មេភូមិ និងប្រជាពលរដ្ឋ ទាំងពីរភូមិខាងលើ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះមានភូមិចំនួន២ ស្មើនឹង៦៨០ក្បាលដី នៅក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធចំនួន២ភូមិ គឺភូមិខ្នងក្រពើលិច និងភូមិខ្នងក្រពើកើត ក្រោមអធិបតីភាពពីឯកឧត្តម ស សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង និងសុរិយោដី និងឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះ មានការអញ្ជើញចូលរួមពី អភិបាលស្រុក ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្នសរុបប្រមាណជិត៤០០នាក់។
ដោយឡែកកាលពីមួយឆ្នាំមុន ថ្ងៃទី២៧ មេសា ២០១៦ ក៏មានប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ ក្នុងចំណោម៥២៤គ្រួសារ មកពីភូមិខ្នងក្រពើលិច និងភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកជួបជុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំឲ្យរដ្ឋមន្រ្តីក្រសួងនេះអន្តរាគមន៍ផ្តល់ប័ណ្ណសម្គាល់កម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយពួកគាត់បានរស់នៅទីនោះជាង៣០ឆ្នាំមកហើយ។រហូតក្រោយមកមានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ។
បើយើងក្រឡេកទៅសិក្សាសាច់រឿងអំពីបញ្ហាដីធ្លីនេះវិញ ប្រជាពលរដ្ឋដែលរស់នៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានដីគ្រប់ គ្រងឡើងវិញក្រោយពេលប្រមុខរាជរដ្ឋាភិបាលចុះសួរសុខទុក្ខប្រជាពលរដ្ឋស្រុកត្បូងឃ្មុំកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ។ លោក ទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានប្រកាសថាប្រជាពលរដ្ឋដែលមានទំនាស់ជាមួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនិងដីក្រុមហ៊ុន ចម្ការកៅស៊ូមេមត់ត្រូវប្រមុខរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនប្រជាពលរដ្ឋគ្រប់គ្រង ។ ប្រជាពលរដ្ឋរស់នៅភូមិខ្នងក្រពើកើត រីករាយក្រោយទទួលបានដំណឹងនេះ ។ អ្នក ភូមិនិយាយថាទំនាស់ដីធ្លីជាមួយដីសម្បទានសេដ្ឋកិច្ចម៉ែនសារុន និងក្រុមហ៊ុនចម្ការកៅស៊ូមេមត់បានកើតឡើងជាយូរមកហើយ ប៉ុន្តែអាជ្ញាធរថ្នាក់ខេត្ត-ស្រុកមិនព្យាយាម ជួយប្រជាពលរដ្ឋនោះទេ ទើបតែពេលនេះ សម្តេចនាយករដ្ឋមន្រ្តីបានមើលឃើញពីការលំបាករបស់ពលរដ្ឋក៏សម្រេចបញ្ចប់ជម្លោះតាមរយៈការប្រគល់ដីជូនប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីបានអរគុណចំពោះប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន ដែលតែងតែយក ចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ។ ជាក់ ស្តែងនៅពេលនេះប្រសិនបើសម្តេចមិន ចេញមុខ អន្តរាគមន៍ទេនោះប្រជាពលរដ្ឋពិតជាគ្មានដីសម្រាប់ប្រកបការងារកសិកម្មនោះឡើយ។ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ លោក ជា សុផារ៉ា បានសរសេរជាព័ត៌មានជូនពលរដ្ឋពីរភូមិ គឺភូមិខ្នងក្រពើ កើត និងខ្នងក្រពើលិច នៅលើគេហទំព័រ ហ្វេកប៊ុករបស់លោក ។ ក្នុងនោះលោក បញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្ដល់ដីជាង៥០ហិកតា ដែលពាក់ព័ន្ធពលរដ្ឋ៦៣៥គ្រួសារធ្វើជា កម្មសិទ្ធិ ។ វិបត្តិដីធ្លីរបស់ពលរដ្ឋទាំងនេះ ជាមួយ ក្រុមហ៊ុនចម្ការកៅស៊ូមេមត់កើតឡើង តាំងពីឆ្នាំ២០០៨ បន្ទាប់ពីអតីតក្រុមហ៊ុន រដ្ឋមួយនេះប្រែក្លាយជាក្រុមហ៊ុនឯកជន ហើយបណ្ដេញពលរដ្ឋទៅរស់នៅតំបន់ ផ្សេង ប៉ុន្តែមានពលរដ្ឋភាគច្រើនមិនព្រមចាកចេញឡើយ ។ពលរដ្ឋនៅភូមិខ្នងក្រពើកើតមួយរូបទៀត លោក ឃុត ថុន និយាយថា ដោយសារពួកគាត់ធ្លាប់ខកចិត្តម្ដងជាពីរដងក្នុងការទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ទើបធ្វើឱ្យអ្នកភូមិនៅមិនទាន់ជឿជាក់លើសេចក្ដីប្រកាសព័ត៌មាននេះទាំងស្រុងទេ បានសាម សិបភាគ៣០ភាគរយ សប្បាយចិត្តបាន ប៉ុណ្ណឹងបាទ ។ ក្នុងគេហទំព័ររបស់លោក ជា សុផារ៉ា ក្នុងថ្ងៃដដែលនោះបញ្ជាក់ថា សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រគល់ ដីជិត២ពាន់ហិកតាជូនពលរដ្ឋ ៦៤៣គ្រួសារដែលជាដីមានជម្លោះជាមួយក្រុមហ៊ុន ម៉ែន សារុន។ ពលរដ្ឋទាំងនេះមានមកពីឃុំជាំក្រវៀន ឃុំទន្លូង ឃុំចាន់មូល ឃុំរូង និង ឃុំជាំក្នុងស្រុកមេមត់ ដោយផ្តល់ជូនពួក គាត់ក្នុងទម្រង់ដីសម្បទានសង្គមកិច្ច ។ ទាក់ទងបញ្ហានេះអភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ថាអាជ្ញាធរខេត្តគាំទ្រ និងធ្វើទៅតាមការ សម្រេចរបស់ប្រមុខរដ្ឋាភិបាលនិងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ហើយនឹងត្រៀមធ្វើការងារនេះទៅ តាមនីតិវិធី ប្រសិនបើបានប្រសាសន៍ថ្នាក់ដឹកនាំអ៊ីចឹងហើយ ក្រុមការងារនឹងឆ្ពោះជាជំហានតាមនីតិវិធីដើម្បីរៀបចំចាត់ចែងតាមច្បាប់៕ 












សម្រួលអត្ថបទដោយ ខេអេច