“ក្តាម” ចាក់ថ្នាំគីមី…! អ្នកចូលចិត្តញុាំក្តាម សូមប្រុងប្រយ័ត្ន


បណ្តាញសង្គម៖​​ មានវីដេអូមួយត្រូវបានគេចែករំលែកតៗគ្នា​ ក្នុងនោះមានសកម្មភាពស្ត្រីម្នាក់ បានយកសឺុរ៉ាង​ចាក់ទឹកថ្នាំម្យា៉ង ចូលក្នុងសាច់ក្តាម ដែលគេសង្ស័យថា​ជាថ្នាំគីមី​ដើម្បីឲ្យក្តាមមានពង​ ខ្លាញ់ច្រើន និងរក្សាគុណភាពបានយូរហើយស្រស់ល្អ ។
ជាការពិតបច្ចុប្បន្ននេះ ម្ហុបអារហារបានត្រូវបានបំពេញតាមតម្រូវការប្រជាពលរដ្ឋច្រើន ដោយសារកំនឿនប្រជនកើនឡើងហើយចង្វាក់ផលិតកម្ម ការចិញ្ចឹមសត្វ ក្នុងស្រុក ឬការនេសាទអាហារសមុទ្រ មិនគ្រាន់គ្រាន់តាមតម្រូវការពួកគាត់។ ពីមួយថ្ងៃទៅមួយថ្ងៃ ការនាំចូលអារហារខូចគុណភាព ជាច្រើននាំចូលពីបរទេស ចូលមកកម្ពុជា ជាពិេសស ថៃ និងវៀតណាមតែម្តង។
ចំនុចនេះគួរឲ្យមានការព្រួយបារម្មណ៍ជាខ្លាំប្រសិនបើ៖
១.អាជ្ញាធរជំនាញមិនបានត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងអនុញ្ញាតិឲ្យនាំចូលកម្ពុជា​
២.អ្នកលក់ទាំងឡាយដោយហេតុថាចង់ចំនេញ​ច្រើន និងរក្សាទុកឲ្យបានយូរ មិនគិតពីសុខភាពអ្នកបរិភោគ
៣.ការលួចលាក់នាំចូលជាសំងាត់ឬអាចនិយាយបានថា គេចពន្ធនាំចូល តាមច្រកព្រំដែនតូចៗមួយចំនួន
សូមអាជ្ញាធរ​មានជំនាញ និងពាក់ព័ន្ធមេត្តាគិតគូពីសុខភាពពលរដ្ឋ​ទប់ស្កាត់ការនាំចូលគ្មានការអនុញ្ញាត និងលួចគេចពន្ធ ព្រមទាំងអនុវត្តន៍យុទ្ធនាការណ៍ចុះពិនិត្យចំណីអាហារ និងសាច់ខូចគុណភាព ហើយប្រមូលយកទៅដុតចោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតដល់ពលរដ្ឋកម្ពុជា។
ជាពិសេសសូមអាជីវករទាំងអស់ កុំប្រើប្រាស់ថ្នាំគីមីដើម្បីរក្សាគុណភាពទៅលើសាច់ បន្លែ និងចំណីអាហារផ្សេងទៀត ព្រោះអ្នកបានលុយសម្រាប់អ្នក តែអ្នកបាននឹងកំពុងក្លាយជាឃាតករកំបាំងមុខ ដោយប្រយោល ហើយសំលាប់មនុស្សជាច្រើន ព្រមទាំងជំរុញអោយសេដ្ឋកិច្ចជាតិថយចុះ អត្រាភាពក្រីក្រកើនឡើង មនុស្សចាប់ផ្តើមឈឺ អ្នកក្រគ្មានលុយព្យាបាលជំងឺ ល។ល។ ​សូមបងប្អុនមេត្តាគិតពិចារណាឡើងវិញ ត្រូវចេះស្រលាញ់ និងអាណិតអាសូរចំពោះមនុស្សជុំវិញខ្លួនជៀសវាងអ្នកមានវិប្បដិសារីនៅថ្ងៃក្រោយ ដោយសារតែអ្នកបង្ករវាឡើង ។
សូមចាប់ផ្តើមពីអ្នក និងផ្សព្វផ្សាយទៅកាន់មនុស្សជុំវិញខ្លួនអ្នក។ អត្ថបទដោយ៖ ខេអេច (ប្រភពវីដេអូ​៖ feacebook)
សូមទស្សនាវីដេអូខាងក្រោមពីសកម្មភាពចាក់ទឹកគីមីចូលទៅក្នុងសាច់ក្តាម៖





ប្រភព៖http://www.pageth.info/archives/6156