នេះហើយជាកំពូលល្បិចទាំង៣ ដែលក្រមុំខ្មែរបុរាណប្រើស៊ីដាច់គេនៅអាស៊ី តែក្មេងៗបែរជាមើលរំលង...
គ្រប់ស្ត្រីតែងតែប្រាថ្នាចង់បាន សម្រស់ផូរផង់ដូចហង្សសួគ៌ តែពួកគេមិនចង់ចំណាយប្រាក់ច្រើនទេ។ អញ្ចឹងធ្វើបែបណាទៅទើបទទួលបានស្បែកភ្លឺថ្លា និងម៉ដ្ឋរលោង?
កត្តាដែលធ្វើអោយស្បែករបស់អ្នកស្រអាប់ជាំខ្មៅគឺបណ្តាលមកពីស្ត្រេស, គេងមិនគ្រប់គ្រាន់, កង្វះអាហារូបត្ថម្ភ, ការបំផ្លាញដោយកំដៅព្រះអាទិត្យ, ជក់បារី និងផឹកគ្រឿងស្រវឹងជាដើម។
ដូច្នេះអ្នកគួរតែកែប្រែទំលាប់របស់អ្នក បូករួមជាមួយនឹងការអនុវត្តន៍តាម ដំណោះស្រាយដ៏សាមញ្ញាដូចខាងក្រោមនេះ៖
១. រមៀត
- លាយម្សៅរមៀតមួយស្លាបព្រាបាយជាមួយទឹកម្នាស់ (តំរូវអោយខាប់)។ លាបទៅលើមុខ និង ករបស់អ្នក ដោយទុកចោលអោយវាស្ងួតទៅតាមធម្មជាតិ។ បន្ទាប់មកលាងសំអាតជាមួយទឹកក្តៅឧណ្ហៗ។ អនុវត្តន៍វិធីនេះ ២ រឺ ៣ ដងក្នុងមួយសប្តាហ៍ដើម្បីកាត់បន្ថយការលេចរូបរាងនៃស្នាមអុចខ្មៅនៅលើស្បែក។
២. ទឹកឃ្មុំ
- លាបទឹកឃ្មុំសុទ្ធទៅលើស្បែករបស់អ្នកដោយផ្ទាល់។ ទុកអោយវាស្ងួតល្អ សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ មាតិកាជាតិទឹកដែលមាននៅក្នុងទឹកឃ្មុំ នឹងធ្វើអោយស្បែកមានសំណើម និងធ្វើអោយវាទន់។ ធ្វើវិធីនេះមួយថ្ងៃម្តង។
- ជំរើសផ្សេងទៀត, លាយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ជាមួយទឹកដោះគោ ២ ស្លាបព្រាកាហ្វេ។ លាបទៅលើមុខរបស់អ្នក។ ទុកចោល ២០នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើវាម្តងក្នុងមួយសប្តាហ៍ នោះស្បែករបស់អ្នកនឹងភ្លឺថ្លា។
៣. ត្រសក់
- យកត្រសក់លាងទឹកអោយស្អាត ចិតជាចំណិតស្តើងៗ ហើយដុសអោយសព្វផ្ទៃមុខរបស់អ្នក។ ទុកចោលមួយយប់ ព្រឹកឡើងសឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ។ ធ្វើជារៀងរាល់យប់មុនពេលចូលគេង។
បញ្ជាក់៖ វិធីទាំងនេះធ្វើមួយណាក៏បានដែរ ហើយជាការល្អគួរតែធ្វើនៅពេលយប់៕
ប្រភព៖http://rosemag.net/1752
