រុស្ស៊ីសាកប្រព័ន្ធការពារមីស៊ីល នៅពេលដែលអាមេរិក… (មានវីដេអូ)
បើយោងតាមរយៈមន្រ្តីការពារជាតិរបស់ប្រទេសរុស្ស៊ីបានឲ្យដឹងថាប្រទេសរុស្ស៊ីបានធ្វើការសាកល្បងប្រព័ន្ធការពារមីស៊ីល S-300 និង S-400 របស់ខ្លួននៅភាគខាងកើតប្រទេស ស្របគ្នានឹងថ្ងៃដែលសហរដ្ឋអាមេរិកបានធ្វើការបាញ់មីស៊ីលសំដៅទៅកាន់មូលដ្ឋានទ័ពរបស់រដ្ឋាភិបាលស៊ីរី។
ជាមួយគ្នានេះផងដែរតាមរយៈអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថាការសាកល្បងនេះគឺទទួលបានជោគជ័យ ដោយមីស៊ីលទាំងពីរប្រភេទនេះអាចការពារក្នុងផ្ទៃក្រលាបាន 400 គីឡូម៉ែត្រ។ គួរបញ្ជាក់ថាប្រទេសរុស្ស៊ីបានសម្តែងការរិះគន់យ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់សហរដ្ឋអាមេរិកទៅក្នុងប្រទេស៊ីរី ដោយលោក Putin បានលើកឡើងថានេះគឺជាទង្វើរបំផ្លាញការចរចារទៅរកសន្តិភាពនៅក្នុងប្រទេសមួយនេះ៕
ប្រភពៈ Mekongjournal





