សង្គ្រៀមធំជៀសមិនរួចទេ...! ជប៉ុនគាំទ្រឲ្យអាមេរិកវាយកូរ៉េខាងជើង និងមិនគួរ... ជួយស៊ែ រងចាំតាមដានព័ត៍មានអន្តរជាតិ


នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បាន​ថ្លែង​ក្នុង​សភា​នៅ​ថ្ងៃ​ទី​១៧​មេសា​នេះ​ថា លោក​ឯកភាព​នឹង​ជំហរ​របស់​អាមេរិក យក​មក​ដោះស្រាយ​ជាមួយ​កូរ៉េ​ខាងជើង ខណៈ​រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​លើ​ការធ្វើ​សកម្មភាព ប្រសិនបើ​មាន​ជនភៀសខ្លួន​មកពី​ឧបទ្វីប​កូរ៉េ​បង្កឡើង​ដោយសារ​តែ​ជម្លោះ​។​
លោក​អាបេ​បាន​និយាយថា “​រដ្ឋាភិបាល​របស់​លោក​ត្រាំ​បាន​បញ្ជាក់​យ៉ាង​ច្បាស់ គេ​មិន​អាច​ប្រើ​យុទ្ធសាស្ដ្រ​អត់ធ្មត់​ទៀត​ទេ ហើយ​ជម្រើស​ទាំងអស់​ត្រូវ​ដាក់​លើ​តុ​ដើម្បី​ដោះស្រាយ​បញ្ហា ដែល​ប្រទេស​របស់​យើង​ក៏​ឯកភាព​ដែរ​។​យើង​កំពុងតែ​គិត​និង​រៀបចំ​ស្ថានភាព នៅ​កន្លែង​ប្រជាជន​ជប៉ុន​កំពុង​រស់នៅ​លើ​ឧបទ្វីប​កូរ៉េ ព្រោះ​ពួកគេ​ត្រូវការ​ជា​ចាំបាច់​ការការពារ​ឬ​ការជម្លៀស​ខ្លួន​។​យើង​ក៏​នឹង​អាច​ជម្លៀស​ប្រជាជន​ជប៉ុន​ផង​ដែរ អនុលោម​តាម​ច្បាប់​យោធា​ឆ្នាំ​២០១៥ ស្រប​ពេល​យើង​កំពុង​ពង្រឹង​សមត្ថភាព​ការពារ​នៅ​ក្រៅ​ប្រទេស​ជប៉ុន​។​”
​លោក​បន្ថែមថា លោក​គ្រោង​នឹង​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង ក្នុង​ពេល​លោក​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​នៅ​ចុងខែ​មេសា​នេះ​។​
​សូមបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បង្ហាញ​ពី​អាវុធ​ប្រភេទ​ថ្មី មាន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ នាវាមុជទឹក​ដែល​អាច​បាញ់​មី​ស៊ី​ល​បាន​ជាដើម នៅ​ថ្ងៃ​ប្រារព្ធ​ខួប​ទី​១០៥​នៃ​បិតា​ស្ថាបនិក​គីម អ៊ី​ល​ស៊ុង​កាលពី​ថ្ងៃ​ទី​១៥​មេសា​។​នៅ​ថ្ងៃ​ទី​១៦​មេសា​កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​មួយ​គ្រាប់​ទៀត ប៉ុន្ដែ​មិន​ទទួលជោគជ័យ​ទេ​។​អាមេរិក​បាន​ប្រតិកម្ម​រឹតតែ​ខ្លាំង​លើ​កូរ៉េខាងជើង ស្រប​ពេល​នាវា​ដឹក​យន្ដហោះ​ចម្បាំង​និង​នាវា​ពិឃាដ​ជាច្រើន​គ្រឿង បាន​ធ្វើដំណើរ​ទៅ​ឧបទ្វីប​កូរ៉េ​ត្រៀម​ទប់ទល់​នឹង​ស្ថានការណ៍​អាក្រក់​៕



 ប្រភព៖http://www.pageth.info/archives/12346