ជំនឿចាស់ៗសម័យមុនអាចជារឿង ដែលស្តាប់ទៅមិនសូវសមហេតុផលក្នុងផ្នត់គំនិតរបស់មនុស្សសម័យកុំព្យួទ័រយើងនេះ ជាពិសេសយុវវ័យ ប៉ុន្តែក្នុងទឹកស្អុយក៏នៅមានស្រមោលដួងច័ន្ទ ដូច្នេះជំនឿមួយចំនួនក៏បង្កប់នូវអត្ថន័យតថភាពដែរ។
ជំនឿប្រជ្រុយ៖
បើនិយាយពីជំនឿហាមយកទឹកអប់មិត្តភក្តិមកបាញ់នឹងបណ្តាលឲ្យមានរឿងឈ្លោះគ្នាពីព្រោះពាក្យទំនៀមបុរាណបានពោលថា ភ្នំមួយមិនអាចមានខ្លាពីរ។ ដូច្នេះក្លិនទឹកអប់ ដែលយើងប្រើក៏ដូចក្លិនសាខ្លាយ៉ាងដូច្នេះ។ កាលណាខ្លាពីរក្បាលមកជួបគ្នាក៏ត្រូវប្រយុទ្ធគ្នាស៊ីសាច់ហុតឈាម។
ក្រាស់សិតសក់
ចំពោះជំនឿពីក្រាស់សិតសក់បាក់មនុស្សសម័យមុនពួកគាត់មានជំនឿថា ប្រសិនបើអ្នកណាកំពុងតែសិតសក់សុខៗស្រាប់តែបាក់ក្រាស់នោះបញ្ជាក់ថានឹងមានរឿងអាក្រក់កើតឡើងដល់ខ្លួន។ បើគ្រោះស្រាលគឺគ្រាន់តែមានរឿងឈ្លោះទាស់ទែងគ្នា ឫ បាត់បង់របស់ជាទីស្រឡាញ់។ ប៉ុន្តែបើគ្រោះកាចវិញ គឺអាចដល់ថ្នាក់បាត់បង់ជីវិត។
ជំនឿការសង់ផ្ទះ
ជំនឿជំនឿដាក់ទូរសព្ទខាងឆ្វេងនៃតុ
ការដាក់ទូរស័ព្ទត្រូវជ្រើសរើសជ្រុង នេះជាជំនឿរបស់ជនជាតិយីបស៊ី (Gipsy) មានជំនឿថា បើដាក់ទូរស័ព្ទនៅជ្រុងខាងឆ្វេងនៃតុធ្វើការនោះ អ្នកដែលទូរស័ព្ទចូលមក ប្រាប់តែពីដំណឹងអាក្រក់ ដំណឹងមិនសប្បាយចិត្ត្។ ប៉ុន្តែបើដាក់ទូរស័ព្ទនៅជ្រុងខាងស្តាំនៃតុធ្វើការនោះអ្នកដែលទូរស័ព្ទចូលមក នឹងប្រាប់តែព័ត៌មានល្អៗ ដែលធ្វើឲ្យយើងសប្បាយចិត្ត៕
ប្រភព៖ http://news.sabay.com.kh/article/922911




