បើ​ចង់​បាន​ស្វាមី​ល្អ​ នារី​​ទាំង​ឡាយ​គួរ​មើល​ចំណុច​ទាំង​​នេះ




គ្រប់​ស្ត្រី​តែង​ចង់​បាន​បុរស​​ល្អ​ម្នាក់​ដើម្បី​រួមរស់​ជាមួយ​គ្នា​ មាន​កូន​ចៅ​ និង​មាន​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ។​ បើ​មាន​បុរស​ដែល​​មាន​ចំណុច​ខាង​ក្រោម​នេះ​ចូល​មក​ក្នុង​ជីវិត​អ្នក​​ វា​អាច​បញ្ជាក់​បាន​​ថា​គាត់​នឹង​ក្លាយ​ជា​ស្វាមី​ដ៏​ល្អ​ម្នាក់ ​ហើយ​អាច​សាង​គ្រួសារ​ដ៏​មាន​សុភមង្គល​មួយ​មិន​ខាន។

១.​ ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង៖ គាត់​ជា​មនុស្ស​មិន​ឆេវឆាវ​ ចេះ​គ្រប់​គ្រង​កំហឹង​ និង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់ក្ដៅ​បាន​។​ ​
២. មាន​ទម្លាប់​រស់​នៅ​ល្អ៖ គាត់​ចេះ​ថែរក្សា​ខ្លួន​ឯង និង​មាន​ទម្លាប់​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព។ ​
៣. ចេះ​ស្ដាប់៖ គួរ​ជៀស​វាង​បុរស​ដែល​មិន​ដែល​យក​ចិត្ត​ទុកដាក់​ស្ដាប់​ឬ ខ្វល់​ខ្វាយ​ពី​សម្ដី​របស់​យើង។​
៤. ខ្វល់​ពី​មិត្តភ័ក្ដិ​ព្រម​ទាំង​គ្រួសារ​របស់​យើង៖ ចំណុច​មួយ​គឺ​ថា​គាត់​មិន​ត្រឹម​តែ​បារម្ភ​ពី​យើង​ទេ​ តែ​ក៏​ចេះ​បារម្ភ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់​ដែរ។​
៥. ចេះ​ផ្អែមល្ហែម៖ គ្រប់​ស្ត្រី​តែង​ត្រូវ​ការ​បុរស​ដែល​ចេះ​ថ្នាក់ថ្នម ​​ផ្អែមល្ហែម និង​ចេះ​លើក​ទឹក​ចិត្ត​ពេល​យើង​ជួប​បញ្ហា។​

៦. មាន​គោលដៅ៖ គាត់​ដឹង​ពី​​ទិសដៅ​ដែល​ត្រូវ​ទៅ​ ព្រម​ទាំង​ស្គាល់​ច្បាស់​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី។
​​​​​​​ ដូចនេះ​បើ​អ្នក​បាន​ជួប​បុរស​ប្រភេទ​នេះ​ អ្នក​គឺ​ជា​មនុស្ស​សំណាង​បំផុត​ហើយ។​ ត្រូវ​ចេះ​ថែរក្សា​ស្នេហា​ឲ្យ​បាន​ល្អ៕








ប្រភព៖ Youqueen   ប្រែ​សម្រួល៖ Chhai Yarith
ប្រភព ៖http://kanha.sabay.com.kh/article/917997