តើអ្នកធ្លាប់ត្អើកដែរឬទេ? ច្បាស់ណាស់ នរណាក៏ធ្លាប់ត្អើកដែរ ប៉ុន្ដែនៅពេលអ្នកត្អើកម្ដងតើអ្នកធ្វើដូចម្ដេចទើបបាត់?
ត្អើកគ្មានអ្វីត្រូវបារម្ភទេ ប៉ុន្ដែប្រសិនបើអ្នកត្អើកនៅក្នុងចំណោមមនុស្សជាច្រើន ឬត្អើកចំពេលបរិភោគអាហារជាមួយនឹងមេៗរបស់អ្នក នោះអ្នកនឹងមានអារម្មណ៍អៀនខ្មាសចំពោះមុខគាត់។ វាគឺជាកត្តាមួយដែលអ្នកត្រូវរកដំណោះស្រាយកុំឱ្យខ្មាស់គេទាន់។
មានវិធីអ្វីដើម្បីឱ្យបាត់ត្អើកភ្លាមៗ? ងាយៗ អ្នកគ្រាន់តែទប់ដង្ហើម រួចលេបទឹកមាត់ ៣ ដង នោះត្អើកនឹងបាត់ទៅវិញយ៉ាងងាយបំផុត៕
ប្រភព៖http://www.pageth.info/archives/10258
