សាហាវណាស់! និស្សិតស្រីក្មេងខ្ចីត្រូវជនអប្រិយ៍សម្លាប់កាត់ជាកងៗញាត់ចូលការុង​ ដោយសារ…



ពើឃាតកម្មដ៏ឃោរឃៅមួយ កាលពីម្សិលមិញ មកលើនិស្សិតស្រីដ៏ស្រស់សោភាម្នាក់ រៀននៅសកលវិទ្យាល័យ Cavite State ក្នុងទីក្រុង Trece Martirez ខេត្ត Cavite បានបង្ករលកកំហឹងយ៉ាងខ្លាំងក្លាបំផុត ពីមហាជននៅទូទាំងប្រទេសហ្វីលីពីនតែម្តង ។ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ Mitzi Joy Balusay ជានិស្សិតឆ្នាំទី២ផ្នែកទេសចរណ៍ រៀននៅសកលវិទ្យាល័យខាងលើនេះ ត្រូវរកឃើញស្លាប់ ដោយសាកសពរបស់នាងត្រូវបានឃាតករសម្លាប់កាត់ជាបំណែកញាត់ចូលស្បោង ស្ថិតនៅឯ Eirinville, Brgy. De Ocampo, ទីក្រុង Trece Martires ។
បើតាមប្រភព នារីរងគ្រោះនឹងទើបតែបានចុះឈ្មោះសម្រាប់ឆមាសក្រោយប៉ុណ្ណោះ, ប៉ុន្តែ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃ នាងត្រូវបានរកឃើញស្លាប់យ៉ាងអាណោចអាធ័មបែបនេះ ។ ចំណែកជនសង្ស័យ ក្នុងអំពើឃាតកម្មដ៏សាហាវព្រៃផ្សែនេះ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ ជានិស្សិតរៀននៅសាលាជាមួយនារីរងគ្រោះ ។ ប៉ុន្តែ នៅពេលនោះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់បានថា តើជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ឬ យ៉ាងណានោះទេ ។ ទោះយ៉ាងណា បងប្អូនប្រជាពលរដ្ឋ ក៏បានកោតសរសើរដល់អាជ្ញាធរជាខ្លាំង សម្រាប់ប្រតិបត្តិការយ៉ាងលឿនរបស់ពួកគាត់ ក្នុងការចាប់ខ្លួនជនសង្ស័យឲ្យមកទទួលទោសយ៉ាងតន់ហន់ សំរាប់អំពើដ៏ឃោរឃៅរបស់វា ។សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីអំឡុង៣ខែមុន ៕





 ប្រភព៖http://www.pageth.info/archives/10011