ព័ត៍មានប្រចាំថ្ងៃ ...! ជោគជតារាសីឆ្នាំទាំង១២ សំរាប់​ថ្ងៃ២៦ ខែមេសា ជួយស៊ែ គាំទ្រហោរាសាស្រ្តបន្ត




ជោគជតារាសីឆ្នាំទាំង១២ សំរាប់​ថ្ងៃ២៦ ខែមេសា ៖
ឆ្នាំជូត (កណ្ដុរ)
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​ហើយ​ពិសេស លទ្ធផល​ទៀតសោត​ក៏​ឃើញថា ល្អប្រសើរ​ដែរ ។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក ចង់​បោះទុន​តូច ធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​បើ​ពុំ​នោះទេ អាច​ជួប​ផល​អាក្រក់ ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។ ការធ្វើដំណើរ ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក មកវិញ ។
​ឆ្នាំ​ឆ្លូវ (​គោ​)
​រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ​ដោយ សារ​ដួង​រាសី​ស្រុតចុះ​ពិសេស​បុរស​លោកអ្នក​ឱ្យ ប្រយ័ត្នប្រយែង​បញ្ហា​ទទួលរង​ឈឺខ្លួន​ប្រាណ ឬ​ទទួលរង​រោគ​ជំងឺ​ណាមួយ​យាយី​ផង​។ អ្នក​ប្រកប របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ ពោលគឺ​ការរក​ផល ចំណូល​លោកអ្នក​អាច​រក បាន​គ្រាន់​បំពេញ​ក្រពះ​ផង​។ ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង ប្រទើស​និង​បញ្ហា​យាយី​ច្រើន​បន្តិច ។​ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន ប្រយ័ត្ន​រែកពុន​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រា​ខាងមុខ ។
ឆ្នាំ​ខាល (​ខ្លា​)
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ​គួរសម​ហេតុ នេះ​បើ​ចង់​ប្រកប​កិច្ចការងារ​តូចធំ​ឃើញថា មានការ​ជឿនលឿន និង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់ ជាទី​កក់ក្តៅ​ជានិច្ច ។​ក្រៅពីនេះ​បើ​មាន​កិច្ចការ​អ្វី​សំខាន់​លោកអ្នក​គប្បី​ប្រញាប់​ធ្វើ​កុំ​រង់ចាំ​យូរ ព្រោះ​ថ្ងៃនេះ​ជា​ឱកាសល្អ​ក្នុងការ​បំពេញការងារ​ផង​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ មាន​ភាព​កាក់កប​គួរសម​ហើយ​កំពុងមាន ភាព​សុខដុម​ប្រពៃ ។ ​ ​ ​ ​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​បំផុត​និង បើ​មាន​ជម្លោះ វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ផ្សះផ្សា​ទៀតផង ។
​​ឆ្នាំ​ថោះ (​ទន្សាយ​)
រាសី​ខ្ពស់ត្រដែត ។ នៅថ្ងៃនេះ ការប្រកប​ការងារ​ក៏​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​គ្រាន់ កក់ក្តៅ​ផ្លូវចិត្ត ។ សម្រាប់​កិច្ចការងារ​ថ្មី​ចាស់​បើ​មានការ​សម្រុក​ឬ​ព្យាយាម​ពុះពារ​ក៏​តែង អាច​ទម្លុះទម្លាយ​សម្រេច​ជោគជ័យ​ផងដែរ ។ អ្នក​អាជីវករ​ទោះ​មានការ​ជួញ​ទីជិត​ឆ្ងាយ តែង​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ យ៉ាង​ត្រជាក់ចិត្ត ។ ​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាព​ផ្អែមល្ហែម និង​ស្រស់ស្រាយ​ចំពោះ​គ្នា​ប្រពៃ​ណាស់ ៕
​​​ឆ្នាំ​រោង (​ពស់​ធំ​)
រាសី​ខ្ពស់ត្រដែត ។ ថ្ងៃនេះ ដំណើរ​ជីវិត​របស់លោក​អ្នក​ភ្លឺ​ថ្លា​ហើយ​ធ្វើ​អ្វី​ក៏​តែងមាន ភាព​សុខដុម​និង​ពុំមាន​ក្រុមមនុស្ស​យាយី​ច្រើន​នោះទេ ។ សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រក ស៊ី​ជួញដូរ​ក្នុង​ពេលនេះ​មានការ​រីក លូតលាស់​គួរសម​ហើយ​បើ​ចង់​ពង្រីក​មុខរបរ​ថ្មី ឬ​មានការ បណ្តាក់ទុន​រកស៊ី ក្នុង​អ្វីមួយ​តែង​ផ្តល់​ផល​ល្អៗ​មក​ខ្លួន​វិញ យ៉ាងដូច​សមប្រកប ។​ ​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ​ពោះ ម៉ា​យ​មេម៉ាយ​ក្តី​ជួប​ភាព​រកាំចិត្ត​និង​មិន សូវ​ទុកចិត្ត​ទុក​គ្នា ប៉ុន្មាន​ទេ​គឺ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចូលលុកលុយ​ច្រើន ៕
ឆ្នាំ​ម្សាញ់ (​ពស់​តូច​)
រាសី​ល្អជា​មធ្យម​។ ដំណើរ​ជីវិត របស់​លោកអ្នក​ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​គប្បី​មាន ការប្រយ័ត្នប្រយែង​បន្តិច ពីព្រោះ​ក្រុមមនុស្ស​ចាំតែ​លួច​វាយប្រហារ​ពីក្រោយ​ខ្នង​ហើយ បើ​គេ​ឃើញ​អ្នកទន់ខ្សោយ​ផង​គេ​នឹង​ជាន់ពន្លិច​បន្ថែមទៀត​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ការធ្វើ​ជំនួញ​បើ​ឃើញថា កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​លោកអ្នក​ពុំបាន​គិតគូរ​ឱ្យ​ដិតដល់​ទេ នោះ​គ្រោះ រង្គោះរង្គើ​ប្រាក់​ទ្រព្យ​ពិតជា​កើតឡើង​ពុំខាន​ឡើយ ។​ ​ ​ ​ ​ ​ ​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ចូរ កុំ​គប្បី​មានការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មានតែ​ការកើត​ជម្លោះ​វិវាទ ឥតឈប់ឈរ​ហើយ​អាច​នឹង​ឈានដល់ ការបែកបាក់​ថែមទៀត ៕
ឆ្នាំ​មមី (​សេះ​)
​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ ដួង​រាសី​របស់លោក​អ្នកមាន​ភាព​ភ្លឺ​ស្រឡះ និង​ទោះ​ធ្វើ​អ្វី ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ជួប​ស្ថាន​ភាពលំបាក​ក្នុងការ រកប្រាក់​ចំណូល​ឯ​ការចាយវាយ​ទៀតសោត​គ្រប់​សារពើ ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។ ការធ្វើដំណើរ​ទៅ ទិស​ខាង​បស្ចិម​ពុំ​សូវ​មាន​សុវត្ថិភាព​ទេ គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ ​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ងាយ​ថយក្រោយ ណាស់ ៕
ឆ្នាំ​មមែ (​ពពែ​)
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ ធ្វើ​អ្វីៗ ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់ និង​មាន​បញ្ហា​ចំពោះមុខ​ច្រើន​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការរក​ផល កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន បាន​បាត​ដៃទទេ​វិល​ត្រឡប់មក ផ្ទះ​វិញ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុវត្ថិភាព​ទេ គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន ។ ​ ​ រីឯ​បញ្ហា​ស្នេហា​កំលោះ ក្រមុំ​មានការ​លេចចេញ​បាតុភាព​រកាំរកូស​ខ្លះៗ​ដោយសារ ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ ៕
ឆ្នាំ​វក (​ស្វា​)
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ និង​បូកផ្សំ​ជាមួយ​ដួង​រាសី ខែ​ល្អប្រសើរ​ថែមទៀត​ម្ល៉ោះហើយ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ឱ្យ​សប្បាយចិត្ត​ផង​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឃើញថា​មិន មាន​ទាស់ខុស​អ្វី​ដែរ ព្រោះ​ផ្លែផ្កា​ទទួលបាន​ក៏​ឆ្លើយតប​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​ ​ ​សម្ព័ន្ធ​គូ​ស្នេហា​កំលោះ ក្រមុំ​ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ផែនការ​អ្វី​សម្រាប់​រៀបចំ ជា​គ្រួសារ​ហើយ​ខ្នះខ្នែង​ធ្វើ​តែង​ជោគជ័យ​ដូច​គាប់​បំណង​ពុំខាន ៕
​​ឆ្នាំ​រកា (​មាន់​)
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ លោកអ្នក​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង និង​ធ្វើ​អ្វីៗ​តែង​ជឿនលឿន​គួរសម​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ បើ​លោកអ្នក​ចង់​បើកហាង​ថ្មី ឬ​ចេញ​ប្រកប​ជំនួញ អ្វីមួយ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច ។​ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា យូរហើយ​ពេលនេះ បើ​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ណាស់ ៕
ឆ្នាំច (​សុន​ខ​)
រាសី​ស្រុតចុះ ។ នៅថ្ងៃនេះ ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ឱ្យ​លោកអ្នក ប្រយ័ត្ន​បញ្ហា​ទទួលរង​របួស និង​កើតរោគ​ជំងឺ​អ្វីមួយ​ឡើង​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ ជឿនលឿន​ទៅមុខ​តិចតួច ហើយ​ប្រាក់ចំណូល​ទៀតសោត រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏​សឹង​ថា យ៉ាប់​ផង ។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​បញ្ហា​សុខភាព​បន្តិច ពីព្រោះ​ងាយ​ទទួលរង​ប៉ះ ពាល់​ណាស់ ។​ ​ ​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ ប៉ុន្មាន​ទេ ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង ៕
ឆ្នាំ​កុរ (​ជ្រូក​)
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ លោកអ្នក​តោង​តែមាន​ការ ប្រយ័ត្នប្រយែង​និង​គិត​ឱ្យ បាន​គ្រប់​ជ្រុងជ្រោយ​ពីព្រោះ​ផល​លំបាក​ងាយ​ធ្លា​ក់មក​ត្រូវ​រែក ពុន​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការ​ជួញ​ទីជិត​ឆ្ងាយ​ក្នុងថ្ងៃនេះ​មាន​ភាព ប្រទាំង​ប្រទើស​ច្រើន និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង ។ ការធ្វើដំណើរ​ទី​ឆ្ងាយ ជិត​ពុំ​សូវ​មាន​សុវត្ថិភាព​ទេ ពិសេស​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​ ​ ​រីឯ​បញ្ហា​សេចក្តីស្នេហា កំលោះ ក្រមុំ​កុំ​គប្បី​យក​ភាព​ចង់​ចាញ់ឈ្នះ​គ្នា​ដាក់​ក្នុង​ចិត្ត ច្រើនពេក​បើ​ពុំនោះ ទេ​កើត​មានតែ​ភាព​រកាំរកូស​ឥតឈប់ឈ​រ​ឡើយ ៕