សូមជួយស៊ែជាបន្ទាន់ផង អោយបានដឹងគ្រប់ៗគ្នា! រកឃើញជាតិសារធាតុគីមី ហាមឃាត់ និងសារធាតុនាំអោយកើតមហារីកជាង៨០%នៅក្នុងគុយទាវហ្វើ



សារធាតុគីមីនិងសារធាតុហាមឃាត់ច្រើនជាង ៨០% ត្រូវបានគេរកឃើញនៅក្នុងហ្វើជាច្រើនកន្លែងនៅក្នុងទីក្រុងហូជីមិញរបស់វៀតណាម។ នេះបើតាមរបាយការណ៍របស់ការត្រូតពិនិត្យសុវត្ដិភាពអាហារពេលថ្មីៗនេះ។
លិទ្ធផលដ៏គួរអោយរន្ធត់មួយនេះត្រូវបានប្រកាសកាលពីអាទិត្យមុនដោយអ្នកត្រួតពិនិត្យ មកពីមជ្ឈមណ្ឌលសម្រាប់សិក្សានិងប្រឹក្សាយោបល់អតិថិជន (CESCON) ដែលបានប្រមូលគំរូជាង ៣០ដុំនៃផលិតផលមីនិងហ្វើទាំងប្រាំមួយមុខរបស់វៀតណាម ដែលក្នុងនោះមាន ហ្វើ គុយទាវ បាញ់កាញ់ បាញ់ហ៊យ បាញ់កួន និងបាញ់អឿត។
មជ្ឍមណ្ឌលដដែលបានបន្តថា គំរូទាំងអស់ដែលបានផ្ទុកសារធាតុហាមឃាត់នេះត្រូវបានប្រមូលមកពីហាងលក់ទំនិញ ព្រមទាំងមកពីផ្សាទំនើបផងដែរ។
មិនទាន់មានរបាយការណ៍ណាមួយបញ្ចាក់ថា ហ្វើ និង និងគុយទាវដែលកំពុងតែចរាចរណ៍ក្នុងទីផ្សារកម្ពុជាអាចនិងចេញពីប្រភពតែមួយពីកន្លែង
លក់ដែលបានរកឃើញសារធាតុគីមីនេះរឺយ៉ាងណាទេ។





ប្រភព៖ KhmerNews.Info