ហើយបើក្រឡេកមើលជីវិតរបស់តារាសម្តែងមួយគូរដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលថ្មីៗនេះ គឺរឿងរបស់លោក សុវណ្ណ មករា និងអ្នកនាង ឈិន សុធារី កំពុងដើរដល់ផ្លូវបែកបាក់នេះហើយ ។ កាលពីយប់មិញនេះផងដែរ លោក សុវណ្ណ មករា បានបង្ហោះសារជូនទៅដល់ភរិយា ហើយពេលភ្លាមៗផងដែរភរិយាក៏តបមកវិញថា៖
សាររបស់លោក សុវណ្ណ មករា ជូនភរិយាជាទីស្រលាញ់ ឈិន សុធារី
ជូនធារីអតីតឧត្តមភរិយាបង បងទទួលស្គាល់ថាបងមិនមែនជាប្តីល្អ មិនមែនជាឪពុកល្អទេ បងក្រីក្រហើយថែមទាំងផឹកស៉ី មានស្រីញីក្រៅផ្ទះទៀត តែអូនមិនដែលខឹងយកទោសអូសដំណើរនឹងបងឡើយ អូនថែមទាំងនៅតែស្រលាញ់បងដដែល កំហុសបងគរដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់ គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មីនៃអូនចុះ ចំណែកបងវិញសូមបន្តជីវិតពាលាដូចសព្វថ្ងៃរបស់បងបន្តទៀត ចំណែកកូនប្រុសស្រីយើងទាំងពីរ បងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើងធំអាចចិញ្ចឹមជីវិតពួកគេដោយខ្លួនបាន និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន ...







