តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ ឧកញ្ញាម៉ុងឫទ្ធី បានបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង១០ និង ៤៥នាទីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅតំបន់ឆ្នេរសមុទ្រកែវផុស ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានខ្យល់ព្យុះមួយបានបក់បោកយ៉ាងខ្លាំង។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺ ខ្យល់ព្យុះនេះបានបណ្ដាលឱ្យបាក់រលើង និង ខូចខាតអស់ដើមកៅស៊ូពេញវ័យកំពុងប្រមូលផល រហូតដល់ ១០៣៧ ដើម ។ ជាងនេះទៅទៀត ក៏មានអ្នកលេងហ្វេសបុកមួយចំនួនបានចូលរួមសំដែងការសោកស្ដាយផងដែរចំពោះរឿងនេះដែលបានកើតឡើង។
ប្រែសម្រួល៖ ចន្ថា
ប្រភព៖ ឧកញ្ញា ម៉ុងឫទ្ធី






