ពិតជារំភើបចិត្តជំនួសតារាចម្រៀង រិន សាវ៉េត បានផ្ទះស្នាក់នៅដោយឥតគិតថ្លៃ និងជាមួយថវិកា ៧ពាន់ដុល្លារ


ភ្នំពេញ៖ ក្រោយពិធីបុណ្យសពភរិយាតារាចំរៀងលោក រិន សាវ៉េតចប់សពគ្រប់ លោក ឃ្លំាង ហួត
បានស្នើរសូម ទៅលោក ពង់ ឃាវសែ (ដែលប្រិយមិត្តបានស្គាល់ គឺម្ចាស់ ធនាគារ កាណាឌីយ៉ា ) ។អោយផ្តល់ផ្ទះល្វែងតារាចម្រៀង រិន សាវ៉េត ស្នាក់នៅដោយឥតគិតថ្លៃ ហើយ​ប្រមូលថវិកា​រ​ធ្វើបុណ្យសពភរិយា បានប្រមាណ ៧ពាន់ដុល្លារ។
បើតាមការរៀបរាប់របស់លោកប៊ុន រឿន ប្រុសស្អាតជ្រោយចង្វារបានរៀបរាប់នៅលើ Facebook ថា៖ “
បញ្ជីរាយនាមសប្បុរសជនដែលបានផ្តល់ថវិកាឧបត្ថម្ភជូនដល់ លោក រិន សាវ៉េត សម្រាប់ធ្វើពិធីបុណ្យសពភរិយា និងសម្រាប់ចិញ្ចឹមបីបាច់ថែរក្សាកូនបន្តទៀត !!!
ថវិកាដែលប្រមូលបានសរុបមានចំនួន 6,785$ និង 1,240,000រៀល ។
ជំនួសមុខឱ្យបងប្រុស រិន សាវ៉េត និងក្រុមគ្រួសារ និងក្នុងនាមលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ខ្ញុំសូមសម្តែងនូវអំណរអរគុណយ៉ាងពន់ពេកចំពោះទឹកចិត្តអាណិតអាសូរ និងការ ស្រលាញ់រាប់អានពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ទាំងក្នុង និងក្រៅប្រទេស និងអ្នកលេងហ្វេសប៊ុក ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ចូលរួមចំណែកជួយឧបត្ថម្ភជ្រោមជ្រែង និងចូលរួមលើកទឹកចិត្តចំពោះ ប្អូនប្រុស រិន សាវ៉េត និងក្រុមគ្រួសារ ។
សូមបញ្ជាក់ផងដែរថាលោក ឃ្លាំង ហួត ក៏បានស្នេីសុំដល់ ពង់ ឃាវសែ ប្រធានក្រុមហ៊ុន បុរីរុងរឿង ( OCIC ) នៅផ្ទះល្វែងស្នាក់នៅ មិនគិតប្រាក់ free ចំនួនពីរឆ្នាំ ចំពោះកូនប្រុសកំសត់របស់លោក រិន សាវ៉េត គឺលោកអភិបាល ធានារ៉ាប់រងទាំងស្រុង ជួយអោយរៀនសាលាអន្តរជាតិ អង់គ្លេស ខ្មែរ ។












ប្រភព៖ប៊ុន រឿន ប្រុសស្អាតជ្រោយចង្វារ