កាន់តែខ្លាំងហើយ….! អាមេរិកបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះទៅជិតកូរ៉េខាងជើង ដើម្បី…(មានវីដេអូ)


បរទេស៖ នាវាចម្បាំងរបស់អាមេរិកមានផ្ទុកយន្តហោះចម្បាំងបានបញ្ជូនទៅដល់ឧបទ្វីបកូរ៉េកាលពីថ្ងៃអាទិត្យ ហើយមន្ត្រីជាន់ខ្ពស់បាននិយាយថា ប្រធានាធិបតី ដូណល ត្រាំ កំពុងស្នើឲ្យមានការយល់ព្រមពីភាគីពាក់ព័ន្ធដើម្បីដោះស្រាយភាពភ័យខ្លាចពីការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​
ការបញ្ជូននាវាចម្បាំងទៅនេះ ធ្វើឡើងស្របពេលដែលភាពតានតឹងក្នុងតំបន់កំពុងកើនឡើង ហើយអាមេរិក​បានបាញ់មីស៊ីលជាប្រមាណ​ជាង៥០គ្រាប់ទៅលើមូលដ្ឋានទាហានស៊ីរី។ សកម្មភាពនេះបញ្ជាក់ថា អាមេរិក​កំពុងរៀបចំវិធានការតឹងរឹងចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង។​​
កូរ៉េខាងជើង​បានថ្កោលទោសអាមេរិក ចំពោះការវាយប្រហារដោយគ្រាប់មីស៊ីលលើប្រទេស៊ីរីនោះថា ជាការឈ្លានពានដែលមិនអាចអត់ឱនឲ្យបាន ហើយកូរ៉េខាងជើងថា នេះជាហេតុផលមួយដែលជំរុញសមត្ថភាពអាវុធនុយក្លេអ៊ែបន្ថែមទៀត។​
រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកលោក​ Rex Tillerson ថ្លែងក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញថា អាមេរិកមិនបានព្យាយាមលុបបំបាត់ការដឹកនាំរបស់របបលោក គីម ជុងអ៊ុននោះទេ។​ លោកបង្ហាញការជឿជាក់ថា ចិនជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងជើងនឹងជួយអន្តរាគមន៍ក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែកូរ៉េខាងជើងដែលគំរាមកំហែងដល់សន្តិសុខ៕
សូមមើលវីដេអូ៖






ប្រភព៖http://www.pageth.info/archives/10878