ឃាតកម្ម..! បុរសម្នាក់ចងក ដោយសារ….


កណ្តាល៖ ថ្ងៃទី១១.០៤.២០១៧ វេលាម៉ោង១៦និង៣០នាទី នៅចំ
ណុច លេីផ្ទះរបស់ឈ្មោះ ផាង ផន ភេទ ស្រីអាយុ៦៨ឆ្នាំ ត្រូវជាជីដូនបង្កេីតជនរងគ្រោះ ស្ថិតក្នុងភូមិ ខ្ពប ឃុំ សំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រុន ផាត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន (ជាមនុស្សវិកលចរិក)មានទីលំនៅៗភូមិ ខ្ពប ឃុំ សំពៅពូន ស្រុក កោះធំ ខេត្ត កណ្តាល ។ ពេលកើតហេតុតាមការឆ្លេីយបំភ្លឺ របស់ឈ្មោះ ផាង ផន ត្រូវជាជីដូនបង្កេីតរបស់ជនរងគ្រោះបានឲ្យដឹងថា៖ កន្លងមកជនរងគ្រោះ ជាមនុស្សវិកលចរិក តែងតែដេីរបង្ករករឿងអ្នកជិតខាងនិងរកដុតផ្ទះខ្លួនឯងទៀតផងហេីយឪពុក ម្តាយ នឹងជីដូន បាននាំយកទៅ មន្ទីរពេទ្យភ្នំពេញ ដេីម្បីព្យាបាលតែព្យាបាលមិនជា រហូតដល់សព្វថ្ងៃ ។ លុះនៅថ្ងៃទី១១.០៤.២០១៧ វេលាម៉ោង១៥.០០នាទី គាត់ជីដូនបានដាក់អារហារ ឲ្យចៅហូប រួចគាត់ក៍ បានចេញពីផ្ទះទៅទិញម្ហូប ក្រោយមកប្រមាណ
១ម៉ោងគាត់ក៍ត្រឡប់មកវិញឡេីងលេីផ្ទះក៍ឃេីញចៅរបស់គាត់ធ្វេីអត្តឃាតចងកដោយខ្សែនីឡុងជ័រពណ៌ខ្មៅទំហំ៤លី នឹងផ្ទោងផ្ទះស្លាប់បាត់ហេីយ រួចបានហៅកូនជាឪពុកជនរងគ្រោះនិងបងប្អូនជិតខាងមកដេីម្បី កាត់ខ្សែដាក់សាកសពចុះ រួចរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ច ។
ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ ចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការមានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ ក្រុមគ្រួសារសព ដេីម្បីធ្វើការពិនិត្យសពជនរងគ្រោះ ឃើញថា៖ ជនរងគ្រោះ មានស្លាកស្នាម លេីគ្រាប់ពោនក ផ្នែកក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង លិច ខ្សែនីឡុង ស្នាមជាំខ្មៅ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ ពាក់ព័ន្ធករណីអ្វីផ្សេងទ្បើយ គឺពិតជាធ្វេីអត្តឃាត ចងក ប្រាកដមែន ។
សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី។





ប្រភព៖http://www.pageth.info/archives/11275