អាការៈនៃអ្នកជំងឺឈាមរាវគឺនៅពេលមុតអ្វីមួយឆាមវានឹងហូរចេញរហូតដោយមិនកកឡើង ហើយអ្នកជំងឺអាចហូរឈាមចេញពីផ្នែកណាមួយចេញពីរាង្គកាយទៀតផង!
ដើមស្ដៅមានប្រសិទ្ធភាពព្យាបាលជំងឺឈាមរាវបានយ៉ាងសាកសិទ្ធ។
ខ្ញុំឈឺមើលអស់លុយរាប់ពាន់មើលដល់វៀតណាមទៀតតែមិនជា តែបានបងស្រីម្នាក់ណែនាំអោយកាប់ដើមស្ដៅយកមកហាលហើយដាំទឹកផឹក បានតែមួយខែប្លាកែតឡើងដល់៣០០គ្រាប់ហើយលែងមានបញ្ហាឈាមរាវទៀត។
ក្មួយមានអាការៈដំបូងចេញកន្ទួលក្រហម និងជាំ ឈាមតាមអញ្ជាញធ្មេញ ខ្ញុំទៅព្យាបាលនៅកាល់ម៉ែត គ្រូពេទ្យប្រាប់ថាខ្ញុំបាត់បង់ប្លាកែតកំរិតធ្ងន់ ធ្វើអោយឈាមមិនកក ជំងឺនេះតំណពូជពីម៉ែយាយខាងម្ដាយក្មួយ។
របៀបប្រើប្រាស់៖
ជ្រើសយកដើមស្ដៅដែលចាស់បន្តិចរឹតតែល្អ កាប់យកមកហាងអោយស្ងួតកុំឲ្យដុះផ្សិត ដាំទឹក១លីត្រ ដាក់ថ្នាំ មួយក្ដាប់ដៃមនុស្សចាស់ ពិសាមួយថ្ងៃ២ដង។
ថ្នាំនេះធ្វើឲ្យប្លាកែតឡើងហើយ ធ្វើអោយសាច់ត្រជាក់គេងលក់ស្រួល និងមិនងាយកើតជំងឺផ្ដាសាយ ទៀត បើស្ថានភាពជំងឺធ្ងន់ត្រូវពិសារជាង៦ខែ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
ប្រភព៖ អ៊ាង សុផល្លែត





