កាន់តែខ្លាំងហើយ…! អាមេរិក ព្រមានឱ្យរុស្សុីដកទ័ពចេញពីសុីរីជាច្រើនសារ មុននឹង… (មានរូប)
អាមេរិក៖ កងកម្លាំងរុស្សុី ត្រូវបានគេជឿថា មាននៅមូលដ្ឋានទ័ពអាកាសសុីរី ដែលរងការវាយប្រហារ ដោយមីសុីលដ៏មានសក្ដានុពល ចំនួន ៥៩គ្រាប់ បញ្ជាដោយប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីជាការឆ្លើយតបនឹងរបបរបស់អាសាដ សម្រាប់ការប្រើអាវុធគីមីដ៏សាហាវវាយប្រហារទៅលើជនសុីវិល។ ការវាយប្រហារមីសុីលនេះបានកម្ទេចយន្តហោះទ័ពអាកាសសុីរី មួយចំនួននៅមូលដ្ឋាន Shayrat Airfield ជាទី ដែលការវាយប្រហារអាវុធគីមីបានចាប់ផ្តើម ហើយមន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក eff Davis បានឲ្យដឹងថា មីសុីល Tomahawk Land Attack Missiles គឺត្រូវបានបាញ់ចេញពីនាវាពិឃាដ USS Porter និង USS Ross នៅសមុទ្រមេឌីទែររ៉ានេខាងកើត។ យោងតាមកាសែត Reuters មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិករូបនេះបានប្រាប់អ្នកកាសែតថា មានកងកម្លាំងរុស្សុីមួយចំនួននៅតំបន់នៃមូលដ្ឋានទ័ពនោះ ហើយថា សហរដ្ឋអាមេរិក បានធ្វើកិច្ចសន្ទនាជាច្រើនសារជាមួយរុស្សុី ដើម្បីព្រមានប្រាប់ពួកគេ អំពីការវាយប្រហារនេះ៕
ប្រភព៖http://www.pageth.info/archives/10167




