​សហរដ្ឋអាមេរិក​អះអាង​ថា ​«​ចិន​ចេញ​បញ្ជា​ឲ្យ​ក្បួន​យន្តហោះ​​ចម្បាំង ​និង​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល ​ប្រុង​ជើងការ​កម្រិតខ្ពស់​បំផុត​» ​ដើម្បី​ទប់ទល់​នឹង​ស្ថានការណ៍​កូរ៉េខាងជើង​!​



(វ៉ាស៊ីនតោន)៖ ​មន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​បាន​ប្រាប់ ​CNN ​នៅមុន​នេះ​បន្តិច​ថា ​កងទ័ពអាកាស​ជួរមុខ ​អម​ដោយ​យន្តហោះ​ចម្បាំង ​និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​-​មី​ស៊ី​ល​របស់​ប្រទេស​ចិន ​ត្រូវ​បាន​ទទួល​បាន​បញ្ជា​ឲ្យ​ស្ថិតនៅ​ក្នុង​​ការ​ប្រុង​ជើងការ​កម្រិតខ្ពស់​បំផុត ​ខណៈ​ដែល​សហរដ្ឋអាមេរិក​មើលឃើញ​ថា ​ចិន​កំពុង​ត្រៀមខ្លួន​ឆ្លើយតប​​នឹង​ស្ថានការណ៍​នៅ​កូរ៉េខាងជើង ​ក្នុងករណី​មានការ​ផ្ទុះ​សង្គ្រាម​ឡើង​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​ពី ​CNN ​នា​ព្រឹក​ថ្ងៃសុក្រ ​ទី២១ ​ខែមេសា ​ឆ្នាំ២០១៧​៕

ប្រភព៖freshnews