យោងតាមទីភ្នាក់ងារសារព័ត៌មាន Associated Press បេសកកម្មរបស់លោក Pence ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង គឺដើម្បីពន្យល់ដល់មេដឹកនាំជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី និងកូរ៉េខាងត្បូងអំពីគោលនយោបាយមួយហៅថា «សម្ពាធ និងការចូលរួមអតិបរមា» ដែលមានគោលបំណងបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកូរ៉េខាងជើង។
អនុប្រធានាធិបតីអាមេរិកលោកMike Pence បានធ្វើទស្សនកិច្ចរយៈពេល១០ថ្ងៃទៅកាន់ប្រទេសបួនក្នុងតំបន់អាស៊ី មានប្រទេសកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ី និងប្រទេសអូស្ដ្រាលីហើយលោកចាប់ផ្ដើមដំបូងនៅប្រទេសកូរ៉េខាងត្បូង។លោកបានទៅដល់ទីក្រុងសេអ៊ួល ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី១៦មេសា។ទៅដល់បានមួយថ្ងៃ នៅថ្ងៃទី១៧មេសា លោក Mike Penceបានធ្វើដំណើរទៅកាន់តំបន់គ្មានយោធា ជាតំបន់ខណ្ឌចែកទឹកដីហើយក៏ជាព្រំដែនរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងដែរ។
សូមបញ្ជាក់ថាអនុប្រធានាធិបតីអាមេរិក បានអញ្ជើញទៅដល់កូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យម្សិលមិញនិងអញ្ជើញទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េនៅពេលព្រឹកមិញនេះ។ នៅទីនោះ ហើយ ដែល លោក Pence បានថ្លែងបញ្ជាក់ថា អាមេរិកលែងមាននយោបាយអំណត់អត់ធ្មត់ទៀតឡើយនៅចំពោះមុខរបបព្យុងយ៉ាង ហើយអាមេរិកក៏នឹងប្រឆាំងឲ្យអស់រាល់ការវាយប្រហារនានានិងតបតវិញ ប្រកបដោយប្រសិទ្ធិភាពរាល់ការប្រើប្រាស់អាវុធធម្មតាឬក៏អាវុធនុយក្លេអ៊ែរ។ លើសពីនោះលោក Mike Pence ថែមទាំងបានអំពាវនាវសហគមន៍អន្តរជាតិ ឲ្យបង្កើនការគាបសង្កត់ទៅលើកូរ៉េខាងជើងឲ្យកាន់តែខ្លាំងថែមទៀត។
គួររំលឹកថា លោក Donald Trump ធ្លាប់បានសន្យាកាលពីថ្ងៃព្រហស្បតិ៍មុនថានឹងលោកដោះស្រាយបញ្ហាកូរ៉េខាងជើង ហើយលោកក៏ធ្លាប់បានជូនដំណឺងអំពីការបញ្ជូននាវាផ្ទុកយន្តហោះ Carl Vison ដែលអមដំណើរដោយនាវាបាញ់មីស៊ីល៣គ្រឿង ហើយបន្ទាប់មកទៀត លោកក៏បានរំលឹកដែរពីនាវា Armada មួយគ្រឿងដែលមានទាំងនាវាមុជទឹកផង។
ប្រភព៖http://phsaonline.info/archives/381



