បរទេស៖ យោងតាមទីភ្នាក់ងារពត៌មាន Expressបានអោយដឹងនៅព្រឹកនេះថាំ កងទ័ពអាមេរិក និងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធប្រយុទ្ធពីអាកាសទៅអាកាសរួមគ្នាជាមួយការហាត់បាញ់សមគ្រាប់មីស៊ីលពិត ចំពេលភ័យខ្លាចថាកូរ៉េខាងជើងអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់ នុយក្លេអ៊ែរនៅថ្ងៃនេះ។
ក្នុងអំឡុងសមយុទ្ធ Max Thunder ក្រុមអ្នកបើកយន្តហោះកូរ៉េខាងត្បូង និងអាមេរិក បានបាញ់មីស៊ីលហាត់សមប្រឆាំងគ្នាទៅវិញទៅមក ដូចពួកគេបានអនុវត្តន៍សមរភូមិប្រយុទ្ធជាក់ស្តែង។
ទីបញ្ជាការតំបន់ប៉ាស៊ីហ្វីកអាមេរិក បាននិយាយថាក្រុមអ្នកបើកយន្តហោះកូរ៉េខាងត្បូង និងអាមេរិក ត្រូវបានបំបែកជាពីរក្រុម គឺអាកាសក្រហម និងអាកាសខៀវ ដែលពួកគេបានធ្វើបង្កើតបេសក កម្មវាយប្រហារការពារដែនអាកាស។
ការហាត់សមប្រយុទ្ធចំនួន១១ថ្ងៃ បានដាក់ក្រុមអ្នកបើកយន្តហោះបញ្ចូលគ្នាពីប្រទេសនីមួយៗសម្រាប់ភាគីទាំងពីរ ដើម្បីបង្កើនការយល់ និងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមករវាងសមាជិកក្រុមអ្នកបើកយន្តហោះនៃប្រទេសទាំងពីរ ដែលជាបញ្ហាមួយដ៍សំខាន់បំផុត៕
ប្រភពពី៖ Express




