ញាក់សាច់..! មិស៊ីលទាំងបីប្រភេទ ដែលធ្វើអោយអាមេរិក បុកពោះម្តងៗ (សូមអាន)



ស៊ីល​ច្រើន​ដំណាក់​កាល​៖ មីស៊ីល​សំខាន់ៗ​មាន​ Taepodong-1 ឬ​ Paektusan-1 ជា​ប្រភេទ​មីស៊ីល​បាញ់​បាន​ច្រើន​ដំណាក់កាល។ ការ​សាកល្បង​ត្រូវ​បាន​ធ្វើ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៩៨​ ជា​ជើង​ទម្រ​បាញ់​រ៉ុកកែត​ទៅ​ស្ថាន​អវកាស។ គេ​ជឿ​ជាក់​ថា​ មីស៊ីល​បាញ់​ច្រើន​ដំណាក់កាល​ដំបូង​គឺ​ Nodong និង​បន្ទាប់​មក​គឺ​ Hwasong-6។
មីស៊ីល​កម្រិត​មធ្យម៖​ កូរ៉េខាងជើង​ចាប់​ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​កម្រិត​​មធ្យម​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០​​ ដែល​គេ​ស្គាល់​ថា​ Nodong ដែល​អាច​បាញ់​បាន​ចម្ងាយ​ ១០០០​គីឡូម៉ែត្រ។ មីស៊ីល​នេះ​ ត្រូវ​បាន​រចនា​ឡើង​ដោយ​យក​គំរូ​តាម​ Scud ប៉ុន្តែ​ធំ​ជាង​ Scud ​៥០%​ និង​មាន​កម្លាំង​ខ្លាំង​ជាង​ ច្រើន​ដង។ យោង​តាម​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ​ នៅ​ខែ​មេសា​ ឆ្នាំ​២០១៦​ មីស៊ីល​កម្រិត​មធ្យម​​មាន​ប្រព័ន្ធ​អាច​វាយ​ប្រហារ​ទឹក​ដី​​ទាំង​មូល​របស់​កូរ៉េខាងត្បូង​ និង​​មួយ​ភាគ​ធំ​របស់​ជប៉ុន។ មីស៊ីល​​ Nodong ត្រូវ​បាន​ធ្វើ​តេស្ដ​ជា​ច្រើន​លើក​ដូច​ជា​នៅ​ឆ្នាំ ២០០៦ ២០០៩ ២០១៤ និង​ ២០១៦។
មីស៊ីល​កម្រិត​លើ​មធ្យម៖​ កូរ៉េខាងជើង​​បាន​ផលិត​មីស៊ីល​ Musudan អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​បាន​ធ្វើ​ការ​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ឆ្នាំ​២០១៦។ មីស៊ីល​ប្រភេទ​នេះ​ ​ត្រូវ​​បាន​​វាយ​តម្លៃ​​ថា​មាន​រយៈ​ចម្ងាយ​​ខុស​គ្នា។ អ៊ីស្រាអ៊ែល​ថា​ អាច​បាញ់​បាន​ចម្ងាយ​ ២៥០០​គីឡូម៉ែត្រ​ ​និង​អាមេរិក​ថា​ បាញ់​បាន​ ៣២០០​គីឡូម៉ែត្រ​ ខណៈ​ប្រភព​ផ្សេង​អះអាង​ថា​ បាញ់​បាន​ ៤០០០​គីឡូម៉ែត្រ។ Musudan កម្រិត​ទាប​ជាង​នេះ​ គឺ​ Nodong-B ឬ Taepodong-X ​បាញ់​កម្ទេច​កូរ៉េខាងត្បូង​​ និង​ជប៉ុន​ទាំង​មូល​បាន។ ​​ដោយ​ឡែក​ Musudan ​​មាន​សមត្ថភាព​អាច​បាញ់​ដល់​ Guam។ ​កាន់​តែ​ទំនើប​​មីស៊ីល​ Pukguksong គឺ​កាន់​តែ​ទំនើប​ដែល​អាច​បាញ់​ពី​​នាវា​មុជ​ទឹក​ ហើយ​កាន់​តែ​ទំនើប​គឺ​ប្រើ​ចំហេះ​ឥន្ធនៈ​រាវ​ដែល​អាច​​ជួយ​ឱ្យ​មីស៊ីល​បាញ់​បាន​ល្បឿន​លឿន​ជាង​មុន។
មីស៊ីល​អន្តរទ្វីប៖ កូរ៉េខាងជើង​ គឺ​អាច​​ផលិត​មីស៊ីល​ចម្ងាយ​វែង​បាន​ដែល​មាន​ឈ្មោះ​ថា​ KN-08 ឬ Hwasong-13។ ​មីស៊ីល​ប្រភេទ​នេះ​គឺ​ត្រូវ​បាន​​អភិវឌ្ឍន៍​នៅ​ខែ​កញ្ញា​ ឆ្នាំ​២០១៦​ គឺ​កូរ៉េខាងជើង​បាន​សាកល្បង​រ៉ុកកែត​ថ្មី​មួយ​​​ដែល​​អាច​បាញ់​មីស៊ីល​អន្តរទ្វីប​នេះ​បាន។ ​មន្ទីរ​បញ្ចកោណ​​​មាន​ជំនឿ​ថា​ កូរ៉េខាងជើង​ មាន​ Hwasong-08 ​​យ៉ាង​ហោច​ណាស់​ ៦​គ្រាប់​ ដែល​អាច​បាញ់​​ដល់​ទឹក​ដី​សហរដ្ឋ​អាមេរិក​មួយ​ភាគ​ធំ។ ក្រៅ​ពី​នេះ​ កូរ៉េខាងជើង​ ក៏​ធ្លាប់​​ផលិត​ម៉ូដែល​ទំនើប​​ជាង​មុន​ទៀត​ គឺ​ KN-14។ មក​ដល់​ខែ​មករា​ ឆ្នាំ​២០១៧​​ គឺ​មាន​សញ្ញា​ថា​ ប្រទេស​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​អភិវឌ្ឍន៍​មីស៊ីល​អន្តរទ្វីប​។



ប្រភព៖
 http://www.pageth.info/archives/12200