បទវិភាគ ៖ ទោះបីអាមេរិកខ្លាំងប៉ុណ្ណា ក៏ចិនមិនចោលកូរ៉េខាងជើងដែរ…


ចិន ៖ ដូចអ្វីដែលក្រុមអ្នកជំនាញបានលើកឡើងថា ប្រទេសចិន នៅតែមិនអាចដកដៃ ឫឈរមើល ការស្លាប់ របស់របបកម្មុនិស្ដ កូរ៉េខាងជើង ដោយពេលនេះ រដ្ឋាភិបាលចិន បានបញ្ជូនយោធាចំនួន ១៥ម៉ឺននាក់ ទៅកាន់ប្រទេស ផ្ដាច់ការកូរ៉េខាងជើង តាមបណ្ដោយព្រំដែន ស្របពេលដែលមានការភ័យខ្លាច ចំពោះការ ភៀសខ្លួនរបស់ពលរដ្ឋក្នុងរបបនេះ ។
ប្រសិនបើសហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាស នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអ៊ិចស្រ្ពេស។ ការវាយប្រហារតាមផ្លូវអាកាសរបស់រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅលើប្រទេសស៊ីរី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏ជាសារព្រមានទៅកាន់ប្រទេសផ្ដាច់ការកូរ៉េខាងជើងដែរ ស្របពេលមានភាព តានតឹងរវាងប្រទេសទាំងពីរកាន់តែកើនឡើង ខណៈពេលនេះដែរ នាវាផ្ទុកយន្ដហោះចម្បាំង បំពាក់អាវុធ នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ក៏កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ ឧបទ្វីបកូរ៉េខាងផងដែរ។ ក្រោយពីដឹងថា សហរដ្ឋអាមេរិក បញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងបំពាក់អាវុធនុយក្លេអ៊ែរទៅកាន់ឧបទ្វីបកូរ៉េ ប្រទេសចិន នៅតែមិនអាច ឱបដៃឈរមើលការស្លាប់របស់កូរ៉េខាងជើង ដោយបានបញ្ជូនយោធារបស់ខ្លួនចំនួន ១៥ម៉ឺននាក់ដើម្បីជួយទប់ស្កាត់ការបង្កហេតុរបស់ ទីក្រុងវ៉ាស៊ីនតោន និងជាការការពារទុកជាមុន ទំនងជាដើម្បី ជៀសវាងសោកនាដកម្ម ដូចនៅក្នុងប្រទេសស៊ីរីអញ្ចឹងដែរ៕


ប្រភព៖http://www.pageth.info/archives/11219