យោងតាម Facebook : Bophorn Reall II បានអំពាវនាវរកសប្បុរសជនអោយជួយដល់ក្មេងៗនៅក្នុងសាលាមួយនៅភូមិតាក្រី ឃុំតាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង ដែលខ្វះខាតប្រភពទឹកស្អាតនិងផឹកទឹកស្រះដែលគ្មានអនាម័យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។ក្នុងនោះបងប្រុសបានរៀបរាប់ប្រាប់ថា៖ សូមមេត្តាជួយចែករំលែកផង បើអាណិតស្រលាញ់ពួកគាត់(Help Share )ខ្ញុំបាទសូមគោរពជំរាបសួរ ដល់សប្បុរសជន ក្នុងនឹងក្រៅស្រុកទាំងអស់អោយបានជ្រាបថា ក្នុងនាមខ្ញុំបាទតំណាងអោយក្រុមយុវជនពន្លកនៃក្តីសង្ឃឹម ដោយមើលទុក្ខលំបាករបស់ក្មេងៗសិស្សសាលាមួយដែលមានចំនួនសិស្សសរុបតែ 200នាក់ ពីថ្នាក់ទី១-ទី៦ ហើយទីតាំងនៅភូមិតាក្រី ឃុំតាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង។ពួកគាត់កំពុងតែខ្វះខាតនៅទឹកស្អាតសម្រាប់ញាំ ដូចបងប្អូនឃើញរូបភាពផ្ទាល់ចឹង គឺទឹកដែលពួកគាត់ញាំនោះជាទឹកដែលដងពីស្រះមួយ ដែលមើលទៅរីងជិតអស់ទៅហើយនោះ មកញាំ ផ្ទាល់ៗតែម្តង ដូចនេះគាត់ពិតណាស់ នឹងត្រូវប្រឈមនឹងបញ្ហាសុខភាពយ៉ាងច្រើនទៅថ្ងៃមុខ ដូចនេះហើយ ពួកគាត់ចង់ស្នើរសុំអោយ សប្បុរសជនទាំងអស់ ជួយគាត់ជាអណ្តូងស្នប់ទឹកស្អាតមួយ កុំអោយពួកគាត់ទៅដងទឹកត្រពាំងមកញាំបែបនេះទៀត លំបាកណាស់ ព្រោះតែសាលានេះនៅដាច់ស្រយាលផង ដូចនេះប្រសិនបើ សប្បុរសជនសូមមេត្តាចូលរួមជួយដល់កុមារកម្ពុជា ក្នុងវិស័យអប់រំ ក៏ដូចជាលើកកំពស់ដល់សុខភាពអនាម័យ ជាថវិការក្តី ឬ ជាសំភារះសិក្សាជាដើមជួយដល់សិស្សសាលាតាក្រី តាមរយះក្រុមយុវជនពន្លកនៃក្តីសង្ឃឹមបាទតាមរយះលេខ 069:87-02-07៕
ប្រភព៖http://phsayonline.com/archives/77








