កាំភ្លើងធំចេញហើយ…! អាមេរិកបញ្ជួនយន្តហោះ​ចម្បាំងដេញតាមរុស្ស៊ី ធ្វើអោយ… (មានរុប)


បរទេស៖ យោងតាម​ការផ្សព្វផ្សាយ​របស់​គេហទំព័រ Nationalinterest បាន​ឲ្យ​ដឹងថា រុស្ស៊ី​កំពុង​សម្តែង​នូវ​ការព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ធុន S-300 និង S-400 របស់ខ្លួន​ដែល​មិនអាច​ទប់ទល់​បាន​ទៅនឹង​មី​ស៊ី​ល​វាយលុក​របស់​សហរ​ដ្ឋ​អាមេរិក​ដែល​បាញ់​ក្នុង​លំហ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​ធុន F-22 Raptor។
យោងតាមរបាយការណ៍ពី រ៉យទរ​បាន​ឲ្យ​ដឹងថា នៅពេលដែល​យន្តហោះ​ចម្បាំង​ដ៏​ទំនើប​ធុន F-22 Raptor របស់​សហរដ្ឋអាមេរិក​ចំនួន​២​គ្រឿង​ចេញទៅ​រារាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ខ្នាត​ធំ​ធុន Tu-95 របស់​រុស្ស៊ី​ជាបន្ទាន់​ភ្លាមៗ​នោះ គឺ​កងកម្លាំង​ទាហានជើងអាកាស​អាមេរិក និង​រុស្ស៊ី​មិនបាន​ធ្វើការ​ទំនាក់ទំនង​គ្នា​ជាមុន​តាម​សញ្ញា​ទាក់ទង​ណាមួយ​ឡើយ ។​
ដូច្នេះ ទើប​រុស្ស៊ី​កំពុងអភិវឌ្ឍន៍​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​ប្រភេទ​ថ្មី​របស់ខ្លួន​ធុន S-500 ដើម្បី​ត្រៀម​ទប់ទល់​ទៅនឹង​មី​ស៊ី​ល​វាយប្រហារ​លើ​លំហ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​ធុន F-22 Raptor របស់​សហរដ្ឋអាមេរិក​នៅពេល​ខាងមុខ ពោលគឺ​រុស្ស៊ី​មិនទាន់មាន​ទំនុកចិត្ត​ទៅលើ​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ទប់ទល់​ទៅនឹង​មី​ស៊ី​ល​វាយលុក​លើ​លំហ​អាកាស​ដោយ​យន្តហោះ​ចម្បាំង​ធុន F-22 Raptor របស់​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ៕​







ប្រភព៖http://phsayonline.info/archives/499