ខ្លាំងទៀតហើយ…! អាមេរិក​ បញ្ជូន​​យន្តហោះ​ទៅកាន់​ឧបទ្វីប​កូរ៉េ ដើម្បី… (មានវីដេអូ)


យោងតាមរបាយការណ៍ពីគកេហទំព័រ Yonhapnews របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ឲ្យដឹងកាលពី​ថ្ងៃទី​២០ ខែមេសានេះ​ថា កងកម្លាំង​ទាហានជើងអាកាស​សហរ​ដ្ឋ​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ពិសេស​មួយគ្រឿង​ដែលជា​ប្រភេទ​យន្តហោះ​ស៊ើបអង្កេតប្រភេទ WC-135 Constant Phoenix ​តាមដាន​ហិតក្លិន​អាវុធ​នុយក្លេអ៊ែរ​ឆ្ពោះទៅកាន​តំបន់​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ ស្រប​ពេលដែល​ប្រទេស​កូរ៉េខាងជើង​ប្រកាស​កំណត់​ពេលវេលា​ធ្វើតេស្ត​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​សាជាថ្មី​ទៀត ។​
គួរបញ្ជាក់​ជូន​ថា កម្មវិធី​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​ច្រើនលើកច្រើនសា ម្តង​ហើយ​ម្តងទៀត​ទល់​បច្ចុប្បន្ន​រប​ស់​ប្រទេស​កូរ៉េខាងជើង ដឹកនាំ​ដោយ​បុរស​វ័យក្មេង Kim Jong-un បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងជើង រហូតដល់​មហាអំណាច​អាមេរិក​គំរាម​វាយប្រហារ​ប្រទេស​កូរ៉េខាងជើង​ទៀតផង ៕







ប្រភព៖http://phsayonline.info/archives/511