ហើយភាគច្រើននៅក្នុងទំនាក់ទំនងស្នេហាមួយចំនួនរបស់មនុស្ស គេក៏សង្កេតឃើញថា មានគូស្នេហ៍ខ្លះ បុរសមានមាឌរាងស្គម ហើយចំណែកខាងនារីវិញ ហាក់ដូចជា មានព្រលឹងណាស់។ ហើយបុរសស្គមៗក៏ចូលចិត្តនារីម៉ាប់ណាស់ដែរ ព្រោះគាត់អាចនឹងគិតថា គាត់មិនសូវបានមាឌចឹងគឺ គាត់តែងគ្រឺត និងស្រឡាញ់ខ្នាញ់ចំពោះនារីៗ ដែលមានមាឌម៉ាប់មើលទៅខ្ចូត និងម្ញ៉ិកម្ញ៉ក់គួរឱ្យស្រឡាញ់។ ប៉ុន្តែវាក៏មិនមែនគ្រប់បុរសទាំងអស់សុទ្ធតែចូលចិត្តនារីត្រលុកទ្រលន់ទាំងអស់នោះដែរ ព្រោះមនុស្សមានចំណង់ចំណូលចិត្ត និងការស្រឡាញ់ពេញចិត្តខុសៗគ្នា។ តែបើបុរសស្គមៗស្រឡាញ់នារីម៉ាប់ៗមើលទៅក៏គួរឱ្យស្រឡាញ់ណាស់ដែរ ទៅណាមកណា គឺវាយោងគា្នម្យ៉ាងដែរ ស្គមគូរ និងធាត់ ហើយបើនារីរាងឆ្នាស់បន្តិច មើលទៅគូស្នេហ៍មួយគូនេះកាន់តែស្វីត និងសមគ្នាឥតទាស់៕
ប្រភព: Moha Sneha



