ប្រភពពី Instargram ហាងពេជ្យដ៏ធំ១ នៅប្រទេសថៃ ឈ្មោះ Pitchchompoo បានផូស រូបកញ្ញាធី សុវណ្ណថា ទទួលខ្សែករពេជ្យ តម្លៃប្រហែលខ្ទង់សែនដុល្លា សូមបកប្រែថា៖ “មានក្តីរំភើបនិងអរគុណខ្លាំងណាស់ កញ្ញា ធី សុវណ្ណថាគួរឲ្យស្រលាញ់ ដែលបានទិញពេជ្យពីហាងរបស់យើង ជួបគ្នាពេលក្រោយ” ។
សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា បានផ្តល់អាហាររូបករណ៍១០០០នាក់ ដល់សិស្សក្រីក្រឲ្យបានរៀនថ្នាក់មហាវិទ្យាល័យ នៅទីក្រុងភ្នំពេញ ហើយពេលថ្មីៗនេះ កញ្ញា ធី សុវណ្ណថា ទទួលបានកុងត្រា ផ្សាយពាណិជ្ជកម្ម ដោយបានកែមុខ និងច្រមុះ នៅកូរ៉េខាងត្បូង និងបានចូលរួមមហោស្របភាពយន្ត នៅហុងកុង។
កញ្ញា ធី សុវណ្ណថា បានបង្ហោះនៅបណ្តាញសង្គម Instagram ជាមួយនឹងរូបភាពថ្មីជាលទ្ធផលថ្មីដែលកន្លែងវះកាត់លែងហើមដូចមុន កញ្ញាបានបញ្ចេញរូបភាពជាច្រើនសន្លឹកដែលសង្កេតឃើញថា ច្រមុះរបស់កញ្ញាមានទំរង់ស្រួចជាងមុន និងមើលទៅខុសប្លែកពីមុន។ តោះដើម្បីឲ្យជ្រាបច្បាស់ សូមប្រិយមិត្តទស្សនារូបភាពខាងក្រោម ហើយប្រៀបធៀបទាំងអស់គ្នា៖ ប្រភពរូបភាព៖ គណនី Instagram thy_sovantha
ប្រភព៖ http://www.pageth.info/archives/10152






