ហាងខារ៉ាអូខេមួយចំនួន រួមទាំងភោជនីយដ្ឋានផង
បានកត់សម្គាល់ការកើនឡើងរបស់ភ្ញៀវកាន់តែច្រើនមកពេលថ្ងៃត្រង់
ជាជាងពេលយប់ ។
មានហេតុផលមួយចំនួន នាំដល់ចរន្តដើរលេងរបស់មនុស្សប្រុសមួយចំនួន
ពីពេលយប់មកពេលថ្ងៃត្រង់ ។ ហេតុផលទីមួយ ការដើរលេងពេលថ្ងៃ
ត្រង់មិនសូវរារាំងខ្លាំង ដោយប្រពន្ធ ដែលមិនដឹងច្បាស់ថា
ប្តីបាយក្រៅផ្ទះធម្មតា ឬក៏ផឹកស៊ីសប្បាយស្រីញីអូនបង ។
ហេតុផលទីពីរ ការរឹតបន្តឹង ការបើកបរមានជាតិស្រវឹង
បានធ្វើឱ្យបុរសយល់ថា ការដើរលេងពេលថ្ងៃត្រង់
មានសុវត្ថិភាពជាង។
កំណើនបុរសសប្បាយក្រៅផ្ទះ នៅពេលថ្ងៃមានជាពិសេស
នៅតាមហាងតាមមាត់ទន្លេ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ។
ពេលថ្ងៃត្រង់ មានភ្ញៀវជាច្រើនបាននាំគ្នាទៅបាយនៅទីនោះ
ដែលគេឃើញមាននារីលក់ស្រាបៀរជាច្រើនចាំបម្រើភ្ញៀវ ។
ការលក់ផ្លូវភេទ ក៏មានច្រើនជាងមុន នៅពេលថ្ងៃ
ក្នុងចំណោមស្រីស្រាបៀរ ឬក៏ស្រីកាលីប
ដែលនឹងមកដល់កន្លែងភ្លាម នៅពេលដែលមានការហៅតាមទូរស័ព្ទ ។
បុរសខិលខូចខ្លះទៀត
អាចនឹងបរិភោគអាហារនៅតាមភោជនីយដ្ឋានថ្លៃបន្តិច
ដែលនៅជាប់នោះ មានការបើកជាសណ្ឋាគារ ឬផ្ទះសំណាក់ហើយជាស្រេច
ដើម្បីការណាត់ជួបគ្នា រវាងស្ត្រីជាគូកំណាន់
ឬក៏ស្ត្រីរកស៊ីផ្លូវភេទ ។ ពួកគេបន្លំចតរថយន្ត
ប្រៀបបីដូចជាពួកគេកំពុងនៅក្នុងភោជនីដ្ឋានបរិភោគអាហារ ។
ដូច្នេះ ពួកគេក៏កាន់តែមានសុវត្ថិភាព
នៅក្នុងការប្រព្រឹត្តកាមគុណក្រៅចំណងអាពាហ៍ពិពាហ៍ ។
ដូច្នេះ ការខិលខូចពេលថ្ងៃនេះ កាន់តែមានច្រើន
ដោយសារតែបុរសទាំងឡាយយល់ថា
វាធ្វើឱ្យពួកគេកាន់តែមានសុវត្ថិភាព ពីការតាមដានរបស់ប្រពន្ធ
និងការរឹតបន្តឹងផ្លូវច្បាប់ ចំពោះការបើកបរមានជាតិស្រវឹង ។
ភាពខិលខូចនេះ ក៏កាន់តែងាយស្រួលថែមទៀត
នៅពេលដែលភោជនីយដ្ឋានជាច្រើន
បានបើករកស៊ីដោយគួបផ្សំនឹងមានផ្ទះសំណាក់
ឬក៏សណ្ឋាគារនៅជាប់នឹងភោជនី
ដ្ឋានតែម្តង ។
ដ្ឋានតែម្តង ។
ម្លោះហើយ ប្រពន្ធទាំងឡាយប្រហែលជាកាន់តែពិបាកតាមដានលោកប្តីខិលខូចរបស់ខ្លួន ៕
ប្រភព៖khmerpowers







