ត្រាំ ព្រមានធ្ងន់ៗលើកូរ៉េខាងជើង កងនាវាចម្បាំងអាមេរិច បែរជាឆ្ពោះទៅ........ ជួយស៊ែ រងចាំព័ត៍មានបន្ត (មានរូប)
(វ៉ាស៊ីនតោន)៖ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងព្រមានធ្ងន់ៗកាលពីសប្តាហ៍មុនថា រូបលោកបានបញ្ជូនកងនាវាចម្បាំងដ៏មានអនុភាពភាព ដើម្បីឲ្យទៅកំញើញប្រទេសកូរ៉េខាងជើងនោះ ក្រុមនាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរនេះ បែរជាស្ថិតនៅយ៉ាងឆ្ងាយពី ឧបទ្វីបកូរ៉េទៅវិញ ដោយនៅពេលនេះបានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលីឯណោះវិញ ជាទីដែលអនុប្រធានាធិបតីអាមេរិកលោក Mike Pence នឹងទៅបំពេញទស្សនកិច្ចចុងក្រោយគេ ក្នុងដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧។
ប្រភព៖http://phsaonline.info/archives/699



