កាន់តែខ្លាំង....! ទ័ពអាកាសកូរ៉េខាងត្បូង-អាមេរិក ធ្វើសមយុទ្ធ និង.... (សូមអាន) ជួយស៊ែ តាមដានព័ត៍មានអន្តរជាតិ


សេអ៊ូល៖ យោងតាមការលើកឡើង របស់មេបញ្ជាការ យោធាប្រចាំតំបន់ ប៉ាស៊ីហ្វិកបានឲ្យដឹងថា កងកម្លាំងជើង អាកាសអាមេរិក ១ពាន់នាក់ និងយន្ដហោះចម្បាំងរាប់រយគ្រឿង បាននឹងកំពុងធ្វើការហាត់ សមជាមួយនឹងកងកម្លាំងជើងអាកាសកូរ៉េខាងត្បូង ដើម្បីធានាបាននូវការត្រៀមខ្លួនរួចជាស្រេចរបស់ពួក គេប្រឆាំងនឹងការបង្កហេតុពីប្រទេសផ្ដាច់ការកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់។
ការហ្វឹកហាត់វាយប្រហារតាមដែនអាកាសរបស់សម្ព័ន្ធមិត្តទាំងពីរធ្វើឡើងក្នុងរយៈពេល ២សប្ដាហ៍ ដែល ធ្វើការហោះហើរយ៉ាងទៀងទាត់នៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ ស្ថិតនៅមូលដ្ឋានទ័ពអាកាសគុនសាន តំបន់ភាគនិរតីនៃឧបទ្វីបកូរ៉េ ស្របពេលដែលឧបទ្វីបមួយនេះ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារតែភាពគគ្លើនរបស់របប ផ្ដាច់ការកូរ៉េខាងជើង ដែលមិនព្រមបោះបង់អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
នៅក្នុងសមយុទ្ធដែនអាកាសនេះដែរ ក៏មានការចូលរួមពីក្រុមអ្នកបើកយន្ដហោះចម្បាំង F-16s ចេញពីអង្គភាពជាច្រើនផ្សេងគ្នា ដែលអ្នកទាំងនោះមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន ហើយប្រទេសកូរ៉េខាងត្បូង ក៏បានដាក់ពង្រាយបុគ្គលិកយោធារបស់ខ្លួនប្រមាណ ៥០០នាក់ផងដែរ ដែលជាអ្នកបើកយន្ដហោះចម្បាំងប្រភេទ F-15K, F-16, F5E និង F-4E រួមទាំងកងកម្លាំងជើងអាកាសរបស់យន្ដហោះចម្បាំងជាច្រើនទៀត នៅក្នុងប្រតិបត្តិការហ្វឹកហាត់នោះ៕






ប្រភព៖http://fbnewskh.com/archives/442