ស្លឹកគ្រៃ គឺជារុក្ខជាតិប្រភេទឱសថបុរាណ ដែលលោកអ្នកអាចប្រើវាសម្រាប់បណ្ដេញមូសមានគុណប្រយោជន៍បំផុត លើសពីនេះទៅទៀត ស្លឹកគ្រៃអាចរកបាន និងចំណាយថរិកាតិចតួចបំផុត ។
វិធីសាស្ត្រអនុវត្តត្រូវយកស្លឹកគ្រៃ៤ ទៅ៥គុលដំឲ្យបែក រួចយកទៅរក្សាទុកក្នុងបន្ទប់ ព្រោះក្លិនក្រអូបរបស់វាដែលរសាត់អណ្ដែតនោះអាចជួយបណ្ដេញមូល និងសត្វល្អិតយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើមានប្រេងចម្រាញ់ចេញពីស្លឹកគ្រៃ ក៏អាចយកទៅលាបលើដងខ្លួនសម្រាប់ការពារមូសខាំបានដែរ។ ក្រៅពីនេះស្លឹកគ្រៃថែមទាំងមានគុណប្រយោជន៍ផ្នែកឱសថ ដោយវាអាចជួយបណ្ដេញខ្យល់ចេញពីក្នុងពោះវៀនបានទៀតផង៕
ប្រភព៖http://www.pageth.info/archives/11419
