ចង់ដឹងទេ គូស្នេហ៍ថ្មីរបស់ នាយចឺម ជាអ្នកណា ? ស្អាតកប់!!



នាយ ចឺម ត្រូវបាន​គេ​ចាត់ទុកជា​តារា​កំប្លែង​វ័យក្មេង ​ដែលមាន​ឈ្មោះ​បោះ​សម្លេង និង រកប្រាក់ចំណូលបានយ៉ាង​ច្រើន​ ពិតជាមិនធម្មតា​ឡើយ ។ ​អ្វីដែល​កត់សម្គាល់នោះ នាយ ចឺម ថែមទាំង​មាន​មន្ត​ស្នេហ៍​មិនធម្មតា គ្រាន់តែ​បែក​ពី​គូស្នេហ៍​មិនទាន់បាន​ប៉ុន្មាន​ផង ​នាយរកបាន​អ្នកថ្មី​ភ្លែត ។ គូស្នេហ៍​ថ្មី​របស់ នាយ​ចឺម ត្រូ​​វ​បាន​គេ​ដឹងថា ​ជា​តារា​ស្រី​រូប​ស្រស់ និង សិច​ស៊ីម្នាក់ ។ តើចង់ដឹងទេថា ​តា​រា​ស្រី​រូប​ណា​ជាគូស្នេហ៍របស់នាយចឺម ? តោះ​​មើល​ទាំងអស់គ្នា ។

​កាលពីពេលថ្មីៗ​នេះ​ មានការ​បង្ហើប​ពី​សំណាក់​អ្នកសិល្បៈ​ថា​ គូស្នេហ៍​ថ្មី​របស់​តារា​កំប្លែង នាយ ចឺម គឺ​គ្មាន​នរណា​ក្រៅពី​តារា​សម្តែង​សិច​ស៊ី អៀ ម៉េង​លិ នោះទេ ។ ពួកគេ​មាន​ទំនាក់ទំនង​ជាមួយគ្នា​ អស់រយៈពេលជាច្រើន​ខែ​មកហើយ ​ក្រោយពីនាយ​ចឺម បែក​ពី​ស្រី​ស្អាត ពុធ ស្រី​ខួច នោះមក ។ ចំណង​ស្នេហ៍ថ្មី​របស់​នាយចឺម​ ក៏មាន​ការដឹងលឺ​ពី​សំណាក់​ចាស់ទុំ​ទាំងសងខាង​ដែរ ។ តែ​គេនៅ​មិនទាន់​ច្បាស់​ថា​ ចំណង​ស្នេហ៍​របស់​ពួកគេ​អាច​ឈានទៅរក​ការ​រៀបការ​ឬ​យ៉ាងណានោះទេ ? ព្រោះ​ទាំង​នាយ ចឺម និង ស្រី​ស្អាត អៀ ម៉េង​លិ សុទ្ធតែ​នៅ​វ័យក្មេង​ដូចគ្នា ។​


ពីមួយថ្ងៃ​ទៅមួយថ្ងៃ ​ចំណង​ស្នេហ៍​របស់ នាយ​ចឺម និង តារា​សម្តែង អៀ ម៉េង​លិ កាន់តែ​ផ្អែមល្ហែម មាន​ពេលខ្លះ​ពួកគេ​បាន​ចំណាយពេល​ដើរកំសាន្ត​ជាមួយគ្នា​ផងដែរ ។ កាលពី​បុណ្យចូលឆ្នាំ​កន្លងទៅ នាយ ចឺម ក៏បាន​ដឹក​ដៃគូ​ស្នេហ៍​ទៅ លេង​ខេត្តសៀមរាប​ផងដែរ ។ ថ្មីៗ​នេះ​គេបានឃើញ​វត្តមាន នាយ ចឺម ​លេ​ច​មុខ​នៅក្នុង​ហាង «​លិ​លី​ប៊ី​ប៊ី​គ្យូ​» របស់ អៀ ម៉េង​លិ ក្នុងនាម​ជាតា​រា​កំប្លែង​ប្រចាំ​ហាង​ផងដែរ ។

មានការ​និយាយថា នាយ​ចឺម ពិតជា​មាន​មន្ត​ស្នេហ៍​មិនធម្មតា​មែន មាន​សង្សារ​សុទ្ធតែជា​ស្រី​ស្អាត ។ ក្រៅពី​ជាតារាកំប្លែង នាយ​ចឺម ក៏​ជា​តារាចម្រៀង នៅក្នុង​ផលិតកម្ម​សាន់​ដេ​ផងដែរ ។ ក្រៅពីនេះ ​នាយ​ក៏បាន​ចូលរួម​ថត​រឿង​ជាច្រើន​ទៀតផង ៕ ចេ​នី





 
ប្រភពដើម៖pmhotnews