មីស៊ីលលឿនជាងសម្លេង របស់រុស្ស៊ី មានសម្ថតភាព…(មានវីដេអូ)

វីដេអូខាងលើ ជា Brahmos ជំនាន់ទី១

រុស្ស៊ី៖ នាពេលថ្មីៗនេះ វិមានក្រឹមឡាំង បានធ្វើការអះអាងថា មីស៊ីលលឿនជាងសម្លេង ប្រឆាំងនាវាថ្មីរបស់ខ្លួន 3M22 Zircon (Brahmos-II) គឺមានល្បឿនដល់ទៅ ៩.៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងការធ្វើតេស្តថ្មីៗនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី បាននិយាយថា ក្នុងអំឡុងនៃការធ្វើតេស្តនោះ វាត្រូវបានគេបញ្ជាក់ថា ល្បឿនរបស់មីស៊ីលបានកើន ឈានដល់ ៨ម៉ាច គឺស្មើនឹង ៩.៩០០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែរុស្ស៊ី តាមសេចក្តីរាយការណ៍ គឺមិនបានបញ្ជាក់ឲ្យច្បាស់ថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីនាវាមុជទឹក នាវាលើផ្ទៃសមុទ្រ ឬក៏ចេញពីមូលដ្ឋានលើគោកនោះទេ ហើយក៏មិនបានបញ្ជាក់ អំពីពេលវេលាច្បាស់លាស់ដែរ។

គូរបញ្ជាក់ផងដែរថា តាមប្រភពព័ត៌មានពីគេហទំព័រឥណ្ឌា Defence News ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា​ ប្រសិនបើលទ្ធផល នៃការធ្វើតេស្តសាកល្បង មីស៊ីលលឿនជាងសម្លេងនេះ គឺជាការពិតៗមែននោះ អាវុធប្រឆាំងនាវានេះ គឺជាមីស៊ីលលឿនជាងសម្លេង ដ៏លឿនជាងគេបំផុត ដែលមាននៅលើភពផែនដី របស់យើង។




ប្រភព៖http://phsaonline.info/archives/691