ហុងស៊ុយ ៖ ប្រើ​ធាតុ​ទាំង ៥ ដើម្បី​នាំ​សំណាង និង​បណ្តេញ​ភាព​ស៊យ ពេញ​មួយ​ជីវិត


ចូរ​រៀបចំ និង​តុបតែង​ធាតុ​ទាំង​ប្រាំ​នេះ ដើម្បី​ជួយ​ឲ្យ​រាសី​របស់​អ្នក​មាន​លំនឹង ពីព្រោះ​តាម​ក្បួន​ហុងស៊ុយ នៅក្នុង​ផ្ទះ បើ​មាន​របស់​ទាំងនេះ​ស្មើគ្នា (​តុល្យភាព​) នោះ​ការរកស៊ី និង​រាសី​របស់​អ្នក ពិតជា​ឡើង​កប់​ពពក​ជាមិនខាន​។​
មនុស្ស​កើត​មក​មាន​ធាតុ​ទាំង​ប្រាំ គឺ ៖
១. ទឹក​​ (អាបោធាតុ)

ធាតុទឹកក្នុងកាយមាន១២ ប្រម៉ាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ ។ អាការៈ៣២ គឺធាតុដី២០ និងធាតុទឹក១២ កាយទាំងមូលរបស់មនុស្ស ។

២. ដី​ (បឋវីធាតុ)

ធាតុដីក្នុងកាយមាន២០ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀន តូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល ។

៣. ភ្លើង​ (តេជោធាតុ)
ធាតុភ្លើងមាន៤
១- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅសព្វ (សន្តប្បតិ)
២- ភ្លើងដែលញ៉ាំង កាយឲ្យចាស់គ្រាំគ្រា (ជរិយតិ)
៣- ភ្លើងដែលញ៉ាំងកាយឲ្យក្តៅរោលរាល (បរិឌយ្ហតិ)
៤- ភ្លើងដែលញ៉ាំងអាហារ ឲ្យទ្រោមទៅដោយល្អ (សម្មាបរិណាមំគច្ឆតិ) ។

៤. ឈើ​
ធាតុឈើ​មាន៤
១- ធាតុឈើ​ស្ងួត​លុះត្រាតែ​លំបាក​ចិត្ត ទើបបាន​ជា​អ្នក​ជា​បើ​ជា​មនុស្ស​សុច​ ​រិត នឹង​មាន​បុណ្យ​វាសនា
២- ធាតុ​ឈើស្ទន់ នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ
៣- ធាតុឈើ​ក្រអូប​ច្រើន​តែ​លំបាក​ចិត្ត និង ឈឺ​ដៃជើង គង់​បាន​ល្អ ក្នុង​កាល​ជា​ខាង​ ​ក្រោយ
៤- ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ


៥. ដែក​
រាប់ជារូបធំ ឬរូបសំខាន់ ដែលមិនអាស្រ័យដោយរូបដទៃ (នោឧបាទា) មានន័យថា មិនអាចបំបែកអាតូម បន្តទៀតបានទេ
ចូរ​រៀបចំ និង​តុបតែង​ធាតុ​ទាំង​ប្រាំ​នេះ ដើម្បី​ជួយ​ឲ្យ​រាសី​របស់​អ្នក​មាន​លំនឹង ពីព្រោះ​តាម​ក្បួន​ហុងស៊ុយ នៅក្នុង​ផ្ទះ បើ​មាន
របស់​ទាំងនេះ​ស្មើគ្នា (​តុល្យភាព​) នោះ​ការរកស៊ី និង​រាសី​របស់​អ្នក ពិតជា​ឡើង​កប់​ពពក​ជាមិនខាន​។​

​យ៉ាងណាមិញ បន្ទប់ និង​ផ្ទះ​ភាគច្រើន មាន​របស់​ទាំងអស់នេះ​ហើយ ប៉ុន្តែ អ្នក​អាច​សង្កេតមើល​ឲ្យ​លម្អិ​ត ហើយ​គន់គូរ​នឹង​ឆ្នាំ
កំណើត​របស់​អ្នក ថា​តើ​អ្នក​មាន​ធាតុ​អ្វី សំបូរ​ធាតុ​អ្វី ហើយ​ខ្វះ​ធាតុ​អ្វី​។ បើ​ចង់ដឹង​ច្បាស់ មាន​តែ​ចិន​សែ​លំដាប់​ទេ ទើប​អាច
ជួយ​អ្នក​បាន​។​
ឧ​ទាហរណ៍ ៖
១. ទឹក​ហូរ ឬ​ក្បាល​រ៉ូ​ប៊ីណេ អាច​នាំ​លាភ និង​សំណាង ចំពោះ​អ្នក​មាន​ធាតុ​ដី តែ​ខ្វះ​ធាតុ​ទឹក​
២. រុក្ខជាតិ និង​ដើម​ផ្កា ជា​របស់​ចាំបាច់ សម្រាប់​មនុស្ស​ដែល​ខ្វះ​ជាតិ​ឈើ​
៣. បើ​មិន​អាច​រក​ធាតុ​អ្វី​បានទេ អ្នក​អាច​ព្យួរ​រូបភាព​ធាតុ​ទាំងនោះ​ក៏​បាន​ដែរ​៕







ប្រភព៖http://nowkh.com/article/2555