ប្រុងប្រយ័ត្ន! អ្នកឆ្នាំ(ខាល ថោះ)គប្បីអានអត្ថបទនេះដើម្បីបានដឹងពីជោគវាសនារបស់ខ្លួនឯង!


តើសមាជិកនៅក្នុងគ្រួសាររបស់អ្នកមានអ្នកកើតឆ្នាំ(ខាល ថោះ)ដែរឬទេ?
បើមានចាំបាច់ប្រាប់ពួកគេឱ្យដឹងពីហុងស៊ុយនៃឆ្នាំរបស់ពួកគេផង ព្រោះវាពិតជាសំខាន់ខ្លាំងណាស់។



  * ហុងស៊ុយអ្នកឆ្នាំខាល៖
    ឆ្នាំខាលនៅក្នុងឆ្នាំកុរ(ចូលឆ្នាំថ្មីឆ្នាំកុរ)មានភ័ព្វសំណាងខាងភាពសប្បាយរុងរឿង
    ដែលនៅក្នុងឆ្នាំនោះនឹងធ្វើឱ្យរាសីអ្នកឡើងខ្ពស់ត្រដែតតែម្តង មានទាំងសេចក្តីសុខ
    មានទាំងភាពរីករាយក្នុងគ្រួសារ។
    បើស្ថិតក្នុងឆ្នាំមមីវិញ(ចូលឆ្នាំថ្មីឆ្នាំមមី)មានសំណាងខាងការងារ
    ដែលអាចឱ្យដំណើរការការងាររបស់អ្នកប្រកបទៅដោយរលូននិងរកកម្រៃបានច្រើន។
    ហើយបើស្ថិតនៅក្នុងឆ្នាំច(ចូលឆ្នាំថ្មីឆ្នាំច) មានសំណាងខ្លាំងខាងទ្រព្យសម្បត្តិ
    មានន័យថារាល់ការរកប្រាក់របស់នឹងទទួលបានផលច្រើន ចំណេញផ្ទួនរហូតក្លាយជាអ្នកមាន។
    បើស្ថិតក្នុងឆ្នាំវក(ចូលឆ្នាំថ្មីឆ្នាំវក) នឹងមិនមានឧបសគ្គអ្វីឡើយសម្រាប់អ្នក
    អាចនិយាយបានថារាល់ការព្យាបាទពីអ្នកដទៃមកលើអ្នកនឹងត្រូវរលាយខ្ចាត់ខ្ចាយទៅវិញអស់។
    តែបើចូលឆ្នាំថ្មីឆ្នាំរោងវិញ មិនសូវជាមានអំណោយផលដល់អ្នកប៉ុន្មានទេព្រោះឆ្នាំទាំងពីរនេះឆុងគ្នា។
    បើចូលឆ្នាំថ្មីក្នុងឆ្នាំខាលដូចឆ្នាំកំណើតរបស់អ្នកពិតជាល្អខ្លាំងណាស់ ថាមិនត្រូវអាចឡើងឋានៈក៏ថាបាន។


  * ហុងស៊ុយអ្នកឆ្នាំថោះ៖ ប្រសិនបើចូលឆ្នាំថ្មីជាឆ្នាំច នោះវាមិនសូវជាផ្តល់ផលល្អសម្រាប់អ្នកទេ
    តែបើចូលឆ្នាំថ្មីជាឆ្នាំកុរពិតជាល្អណាស់ លាភសំណាងនឹងហូរចូលមិនចេះអស់មិនចេះហើយ។
    ហើយឆ្នាំថ្មីដែលអំណោយផលខាងការប្រកបការងារឬរកស៊ីវិញគឺឆ្នាំមមែ

    វាផ្តល់ជោគសំណាងឱ្យអ្នកដូចជាមានអ្នកស្រឡាញ់និងយកចិត្តទុកដាក់ចំពោះអ្នកច្រើនរាប់មិនអស់។
    សម្រាប់ឆ្នាំថ្មីជាឆ្នាំរកាវិញវាពិតជាមិនត្រូវធាតុជាមួយអ្នកទេដូចនេះត្រូវមានភាពប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងការខាតបង់លុយកាសឥតប្រយោជន៍។
    ពិសេសនិងបានឡើងដំណែងធំនៅក្នុងឆ្នាំថោះតែម្តង មិនអាចជៀសផុតទេ។

ប្រភព៖http://todaysharing.com/news/49974