បុរសសាហាវយង់ឃ្នងម្នាក់សម្លាប់ប្អូនស្រីខ្លួនឯង រួចក៏យកសពទៅទម្លាក់ចោលក្នុងអណ្ដូងទឹក។
បើកូនរីកចម្រើនទៅដោយល្អ ម្ដាយនឹងចាំមើលភាពជោគជ័យកូនពីក្រោយខ្នង
បើកូនដើរខុសឆ្គងហើយបរាជ័យ ម្ដាយនឹងហុចដៃជួយឲ្យកូនបានដើរតទៅមុខ
បើថ្ងៃណាមួយ អ្នកសម្លឹងមើលគ្រប់កន្លែងហើយមិនសល់អ្នកណា ត្រូវចាំថាគ្រាន់តែបែរខ្នងត្រលប់ក្រោយ អ្នកនឹងឃើញម្ដាយអ្នកឈរនៅទីនោះ ឈរនៅកន្លែងដើម រង់ចាំអ្នកត្រលប់ទៅរកគាត់។
ផ្ទះស្អាតដោយសារអ្នកណ? សំលៀកបំពាក់ពេញទូពីមុន អ្នកណាបោកនិងអ៊ុតឲ្យ? ពេលដែលអ្នករករបស់មួយមិនឃើញ តើអ្នកណាជាអ្នកជួយរកឲ្យ? ពេលនៅជាមួយម៉ែ មិនចាំបាច់ប្រើនាឡិការោទ៍ ក៏មានម៉ែចាំដាស់ឲ្យក្រោករាល់ថ្ងៃ មានអាហារឆ្ងាញ់ៗឲ្យញ៉ាំហ្វ្រីៗគ្រប់ពេល មានអ្នកចាំស្ដាប់ពេលដែលយើងមានរឿងទុក្ខព្រួយក្នុងចិត្ត និងចាំដោះស្រាយបញ្ហាឲ្យយើងជានិច្ច។
កាលពីមុនយើងមិនធ្លាប់គិតឡើយថាម្ដាយសំខាន់ប៉ុណ្ណា... មិនធ្លាប់នឹកគិតឡើយថាម្ដាយនឿយហត់កម្រិតណា ដែលត្រូវចាំធ្វើរឿងគ្រប់យ៉ាងឲ្យយើង... មិនធ្លាប់នឹកគិតឡើយថាយើងធ្លាប់ឆេវឆាវ និយាយពាក្យទ្រគោះបោះបោកដាក់គាត់ ឲ្យគាត់ខូចចិត្តនិងអស់សង្ឃឹមប៉ុន្មានដង? យើងប្រហែលមិនធ្លាប់គិតឡើយ ថាខ្លួនយើងត្រូវការម្ដាយប៉ុណ្ណា រហូតដល់ថ្ងៃត្រូវចេញមករស់នៅ ប្រើជីវិតខ្លួនមួយដោយគ្មានម្ដាយ។
ថ្ងៃនេះអ្នកកំពុងធ្វើអ្វី? ជាការពិតគ្រប់គ្នាសុទ្ធតែមានការងារ តួនាទីដែលត្រូវបំពេញ គ្រប់គ្នានឿយហត់ គ្រប់គ្នាមានរឿងមិនសប្បាយចិត្ត រឿងផ្សេងៗដែលចូលមកបន្តបន្ទាប់ ធ្វើឲ្យជីវិតអ្នកមមាញឹក រហូតស្ទើរតែគ្មានពេលសម្រាក តែសូមកុំភ្លេចថាមានមនុស្សនៅខាងក្រោយ មនុស្សដែលរង់ចាំមើលភាពជោគជ័យរបស់អ្នកយ៉ាងស្ងៀមស្ងាត់ លោកអាចនឹងកំពុងរង់ចាំឲ្យអ្នកទូរសព្ទទៅរកលោក...
ពេលខ្លះពួកគាត់មិនទូរសព្ទមករកអ្នក មិនមែនមានន័យថាមិននឹក តែព្រោះនឹកខ្លាំងពេក រហូតមិនហ៊ានទូរសព្ទទៅ ព្រោះខ្លាចរំខានកូន ស៊ូរង់ចាំស្ងាត់ៗថាពេលណា កូននឹងទូរសព្ទត្រលប់ទៅគាត់... ទូរសព្ទទៅរកលោកខ្លះ យ៉ាងហោច៥-១០នាទី ក៏ប្រសើរ ឲ្យលោកបានត្រជាក់ចិត្ត ឈប់នឹកយើងបន្តិច។
ធ្វើនៅថ្ងៃនេះទាន់អ្នកនៅមានឱកាសអាចធ្វើបាន... ស្រឡាញ់លោក... កុំរង់ចាំដល់គ្រប់យ៉ាងក្លាយជាហួសពេល ៕
ប្រភព៖ liekr ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន
ប្រភព៖ សប្បាយ









