កងទ័ពកូរ៉េខាងជើង មានមោទនភាពខ្លាំងណាស់ ចំពោះមេដឹកនាំផ្ដាច់ការរបស់ពួកគេ ដោយនឹងស្ម័គ្រចិត្តបូជាជីវិត ប្រសិនបើសហរដ្ឋអាមេរិក សម្រេចចិត្តវាយប្រហារកូរ៉េខាងជើង។ ផ្ទុយទៅវិញ ការគំរាមកំហែងនៃសង្គ្រាមមួយនេះ មិនអាចបញ្ឈប់កងទ័ពកូរ៉េខាងជើង ពីការលេងសើចសប្បាយបានឡើយ។
កាលពីពេលថ្មីៗនេះ អ្នកថតរូបម្នាក់ គឺលោក Eric Lafforgue បានបញ្ចេញរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញ កងទ័ពកូរ៉េខាងជើងស្លៀកពាក់ក្នុងឯកសណ្ឋាន សើចសប្បាយ ជិះទោងលេងកម្សាន្ត និង ចូលរួមទស្សនាការសម្ដែងរបស់សត្វផ្សោតយ៉ាងរីករាយ និងមិនខ្វល់អ្វីឡើយ នៅឯឧទ្យានជាតិមួយ នៃទីក្រុង Pyongyang ស្របពេលដែលស្ថានភាព កំពុងតែតានតឹងខ្លាំង។
យ៉ាងណាក៏ដោយ កងទ័ពកូរ៉េខាងជើង ចំណាយពេលហ្វឹកហាត់ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ។ នេះបើយោងតាមអ្នកថតរូបខាងលើ។
គួរបញ្ជាក់ថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ប្រហែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗ ខណៈកងទ័ពជើងទឹកអាមេរិក បានចល័តមកដល់ឧបទ្វីបកូរ៉េខាងត្បូងហើយ កាលពីម្សិលមិញនេះ៕
ចង់ដឹងយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖
ប្រភព៖ sabay




















