ម្តាយផឹកថ្នាំខ្មែរបុរាណ និងការមិនឡើងទំងន់របស់ទារក៖
ទារក 1ខែ 8ថ្ងៃ មកសំរាកពេទ្យដោយសារមិនឡើងទំងន់។ ពេលកើត 2,5Kg កើតធម្មតា មិនមានបញ្ហាអ្វីគួរអោយកត់សំគាល់នោះទេ។ កូនបៅដោះធម្មតាតាំងពីកើតមក។ ទារកមកសំរាកពេទ្យដើម្បីរកមូលហេតុ។
លទ្ធផលឈាមបង្ហាញថា ទារកគ្មានជំងឺឆ្លងណាមួយនោះទេ ថតសួតធម្មតា អេកូពោះធម្មតា ខួរក្បាលក៏ធម្មតា ទឹកនោមធម្មតា។ តាមការសាកសួរបន្ថែមបញ្ជាក់ថា ម្តាយបានប្រើថ្នាំខ្មែរតាំងពីកើតមកម្ល៉េះ ជាការសន្និដ្ឋានទឹកដោះម្តាយមានសារជាតិចិញ្ចឹមមិនគ្រប់គ្រាន់ដោយសារការខូចខាតពីការប្រើថ្នាំខ្មែរ។
ក្រោយពីប្តូរការបៅទឹកដោះម្តាយមកទឹកដោះគោវិញ ឃើញថាទារកឡើងទំងន់ដល់ទៅ 500g ក្នុងរយៈពេលមួយខែក្រោយ។ ដូច្នេះបើម្តាយប្រើថ្នាំខ្មែរគួរអោយកូនបៅដោះគោវិញ ជៀសវាងករណីនេះកើតលើកូនរបស់អ្នក។ ប្រភព៖http://www.khmernews.info
