យោងតាមប្រភពព័ត៌មាន OneNews បានឲ្យដឹងថា៖
ដល់ពេលចិនធ្វើព្យុះភ្លៀងម្តងហើយ! ចិនព្រមានថាសង្គ្រាមលើកលោកទី៣ មិនអាចចៀសរួច…..
ក្រុមមន្ត្រីចិន បានព្រមានថាសង្គ្រាមលើកលោកទី៣ ជិតកើតឡើងហើយ នៅពេលកូរ៉េខាងជើងរៀបចំធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយអាមេរិក និងលោក ដូណល ត្រាំ ត្រូវបានប្រុងខ្លួនធ្វើអន្តរាគមន៍។កង្វល់កំពុងកើនឡើងថាកូរ៉េខាងជើងអាចធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរទី៦ឆាប់ៗនេះ ឬ ការបាញ់មីស៊ីលច្រើនថែមទៀត ក្នុងការប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងធ្វើការព្រមានពីអាមេរិក ដែលគោលនយោបាយយុទ្ធសាស្ត្រអត់ធ្មត់របស់អាមេរិក ត្រូវបានបញ្ចប់។
មានការសង្ស័យថាលោកត្រាំ ដែលបានបញ្ជាឲ្យបាញ់មីស៊ីលលើស៊ីរី និងអាហ្វហ្គានីស្ថាន កំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារមិនប្រាប់ឲ្យដឹងជាមុន លើកូរ៉េខាងជើងមុនចុងសប្តាហ៍នេះ។ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានតាំងនៅលើកោះហ្គាំ ត្រៀមខ្លួនវាយប្រហារ បើមានការបញ្ជាតាមទូរស័ព្ទ បានធ្វើឡើង។
កូរ៉េខាងជើងបានរិៈគន់អាមេរិក អំពីការនាំយកគ្រឿងសព្វាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់ មកកាន់ឧបទ្វីបកូរ៉េ ជាមួយក្រុមនាវាវាយប្រហារសំដៅរកលោក គឹម ជុងអ៊ុន ដើម្បីបង្ហាញកម្លាំងសាច់ដុំយោធា។ កងទ័ពកូរ៉េខាងជើងព្រមានវាយប្រហារអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអាមរិក មុនពេលអាមេរិកវាយប្រហារលើកូរ៉េខាងជើង។ ចិនបានបញ្ជូនកងទ័ព១៥០០០០នាក់
ទៅដាក់ពង្រាយតាមព្រំដែនកូរ៉េខាងជើង រហូតដល់ឧបទ្វីបកូរ៉េ ដោយខ្លាចក្រែងអាមេរិកវាយប្រហារកូរ៉េខាងជើង ដូចស៊ីរី ។
ប្រភព៖http://www.pageth.info/archives/14464






