កូរ៉េខាងជើងប្រកាសធ្វើសង្គ្រាមជាមួយអាមេរិច និងចាញ់…


BBC បានដកស្រង់សម្តីរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Han Song-Ryol ដែលថ្លែងថាៈ «យើងខ្ញុំនឹងបន្តអនុវត្តបន្ថែមការសាកល្បងមីស៊ីល រាល់សប្តាហ៍ រាល់ខែ និងរាល់ឆ្នាំ ។ ប្រសិនបើអាមេរិកមានសកម្មភាពយោធាប្រញាប់ប្រញាល់ នោះសង្គ្រាមទាំងស្រុងមួយនឹងអាចផ្ទុះឡើង» ។
លោក Han នៅបានសង្កត់ធ្ងន់ថា កូរ៉េខាងជើងជឿជាក់ថា អាវុធនុយក្លេអ៊ែរនឹងជាវិធីដើម្បីជួយឲ្យប្រទេសនេះ ការពារខ្លួនបានចាកផុតអំពីសកម្មភាពគំរាមកំហែងយោធាពីសំណាក់អាមេរិក ។
មុននេះបន្តិច ថ្លែងនៅក្រុងសេអ៊ួល អនុប្រធានាធិបតីអាមេរិក Mike Pence បានស្កត់ធ្ងន់ថាៈ ពិភពលោកបានសម្លឹងឃើញ «កម្លាំង និងវិធីដោះស្រាយដោយសកម្មភាពរបស់ប្រធានាធិបតី Donald Trump នៅស៊ីរី និងអាហ្វហ្គានីស្ថាន ។ ហេតុនេះ កូរ៉េខាងជើងពុំគួរសាកប្រតិកម្ម ឬ សាកកម្លាំងយោធារបស់កងទ័ពអាមេរិកឡើយ» ។
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង KCNA កាលពីសប្តាហ៍មុន បានព្រមានថា ក្រុងព្យុងយ៉ាងអាចដំណើរការសង្គ្រាមនុយក្លេអ៊ែរមួយ ដើម្បីរារាំងការឈ្លានពានរបស់អាមេរិក ។ ប៉ុន្តែ តាមសេតវិមានវិញ នោះពុំទាន់មានភស្តុតាងណាមួយបង្ហាញថា កូរ៉េខាងជើងកំពុងមានសមត្ថភាពនុយក្លេអ៊ែរដូចដែលលោកអួតអាងនោះទេ ។
មជ្ឈដ្ឋានអ្នកជំនាញការ បានរម្លឹកថា ករណីវាយលុកពីររបស់អាមេរិក ទៅលើស៊ីរី និងអាហ្វហ្គានីស្ថាន គឺជាការព្រមានរបស់អាមេរិក មានបំណងផ្ញើរឲ្យកូរ៉េខាងជើង បំណងទប់ស្កាត់កុំឲ្យប្រទេសនេះបន្តមានសកម្មភាពញុះញង់លើផ្នែកយោធាទៀត ៕


 ប្រភព៖http://www.pageth.info/archives/12430