បរទេស៖ យោងតាមការចុះផ្សាយរបស់គេហទំ័រ express.co.uk បានឲ្យដឹងថា ពេលនេះអាមេរិកក្តៅស្លឹកត្រចៀកវិញហើយ អាមេរិកបានបាញ់គ្រាប់ ICBM ពីមូលដ្ឋានកងទ័ពអាកាសក្នុងរដ្ឋ California ដើម្បីតបតនឹងកូរ៉េខាងជើងវិញ ។ ICBM នេះអាចបាញ់បានចម្ងាយឆ្ងាយយ៉ាងហោចណាស់ក៏ 5,500 km ហើយល្បឿនប្រហែល 14,500 mph ម្យ៉ាងទៀតអាមេរិកក៏ធ្លាប់បាញ់កាលពីឆ្នាំ 1959 ម្តងដែរ ហើយបើបាញ់ពី New York ទៅ Moscow ប្រើពេលតែ 30 នាទីទេ ។
អ្នកនាំពាក្យរបស់កូម៉្មុងដូទ័ពអាកាសអាមេរិកបាននិយាយថានេះគ្រាន់តែជាការបាញ់សាកល្បងទុកមុនទេ ហើយវាក៏មិនភ្ជាប់ជាមួយស្ថានភាពឥឡូវនោះទេ តែពេលនេះអាមេរិកត្រៀមអាវុធរួចស្រេចដូចជា យន្តហោះចម្បាំង កន្ទុំរុយ កងទ័ព … ។
គួរបញ្ជាក់ថា ចម្ងាយពីអាមេរិកទៅកូរ៉េខាងជើងប្រហែល 8,000 km អញ្ចឹងប្រទេសទាំងពីរអាចប្រើប្រាស់អាវុធនុយក្លែអ៊ែរពិសេសៗរៀងខ្លួន ហើយអាមេរិកដាច់ចិត្តបាញ់នេះដោយសារតែ Kim Jong-Un បានពង្រាយទ័ពរួចមកហើយ ម្យ៉ាងក៏ដើម្បីការពារ USS Carl Vinson ផងដែរ ៕ ប្រភព៖ express.co.uk



