ក្រុមមន្ត្រីកងទ័ពចិនបានបញ្ចេញវិដេអូមួយអំពីនាវាមុជទឹកដែលបំពាក់ដោយមីស៊ីលនុយក្លេអ៊ែរឆ្លងទ្វីបជាលើកទីមួយរបស់ខ្លួន។ វីដេអូនេះ បង្ហាញអ្វីដែលត្រូវបានគេជឿថាជានាវាមុជទឹក ឈ្មោះTypo 092។
នាវាមុជទឹកនេះ ត្រូវបានផលិតដោយចិននិងជានាវាមុជទឹកនុយក្លេអ៊ែរលើកទីមួយរបស់ចិន។
នាវាមុជទឹកនេះ ត្រូវបានផលិតដោយចិននិងជានាវាមុជទឹកនុយក្លេអ៊ែរលើកទីមួយរបស់ចិន។
វីដេអូនេះ បង្ហាញទាហានចិនបាញ់មីស៊ីលឆ្លងទ្វីបពីនាវាមុជទឹកមួយ។ សកម្មភាពហ្វឹកហាត់យោធានៅក្នុងវីដេអូនេះ ត្រូវបានចាក់ផ្សាយ កាលពីថ្ងៃទី២២ខែមេសានៅលើទូរទស្សន៍Ba Yi TV របស់ចិន ។
នាវាមុជទឹកនេះមានប្រវែង១២០ម៉ែត្រនិងទទឹង១០ម៉ែត្រ និងអាចចុះទៅក្នុងសមុទ្រជម្រៅ៣០០ម៉ែត្រ។ នេះបើយោងតាមវេបសាយចិនChina.com ។
នាវាមុជទឹកនេះ មានមីស៊ីលឆ្លងទ្វីប ប្រហែល១២គ្រាប់ ដែលផលិតនៅចិនហើយមីស៊ីលនេះ អាចបាញ់បាន ចម្ងាយប្រហែល២.០០០គីឡូម៉ែត្រ។ នេះបើយោតាមការផ្សាយព័ត៌មានជាសាធារណៈនេះ៕
ប្រភព៖http://www.pageth.info/archives/17453




