មានការភ្ញាក់ផ្អើលមួយនៅឯខាងខេត្តតាកែវ ដោយសារតែបងប្អូនយើងបាននិយាយថា ព្រះគោព្រះកែវ មកចាប់ជាតិនៅឯទឹកដីខេត្តតាកែវ ហើយរឿងនេះ បានធ្វើឲ្យបងប្អូនអ្នកនៅខេត្តតាកែវ ជាច្រើន មកបួសសួងសុំសេចក្តីសុខ ហើយព្រះអង្គបានយាងចេញមកព្យាបាលជំងឺ ឱ្យមនុស្សលោកយើងនេះហើយ។ សូមជួយ ស៊ែរបន្ត ដើម្បីចែកគ្នាមើល និងស្វែងយល់ដោយខ្លួនឯង សូមអរគុណ ។
នេះជាប្រវតិ្តព្រះគោ សូមអានដោយយកចិត្តទុកដាក់
ប្រវត្តិ ព្រះគោ មានដើមកំណើតនៅតំបន់អង្គរ នៅរវាង ស.វ ទី9 នៅក្នុងរាជ្ជកាលព្រះបាទឥន្រ្ទវរ័្មនទី១ ដោយសាងសង់ប្រាសាទព្រះគោនេះឡើង មានគោឈ្មោល ៤ ក្បាល ។ ២ក្បាល ហៅ សព្វរាជ រីឯ2ក្បាលទៀត ហៅ ជប់រាជ គោទាំង2នឹមជួបគ្នាហៅ គោឧសភរាជ ។
ព្រះគោដាក់នៅខាងក្នុងប្រាសាទ ព្រះគោសាង ពីធាតុ 4 លង្ហិន មាស ប្រាក់ និង សំរិទ្ធ ចំណែកខាងក្នុងពោះ ផ្ទុកនៅគម្ពីរវេទ ច្បាប់ក្បួនផ្សេងៗ ។ នៅក្នុងរាជ្ជកាលព្រះបាទ ចន្ទរាជា ទ្រង់បានយកព្រះគោ ពីប្រាសាទព្រះគោ មកដាក់នៅបន្ទាយលង្វែក ក្រោយមកព្រះបាទចន្ទរាជា ក៏ក្លាយជាស្ដេចសឹកសង្គ្រាមដ៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់កៀកនិងក្រុងអយុធ្យា។ ព្រះអង្គបានសាងសង់វត្តអារាមជាច្រើន បដិមានិង ប្រាសាទព្រះគោព្រះកែវនៅ ត្រឡែងកែង។ប៉ុន្តែនៅឆ្នាំ ១៥៦៦ ព្រះបាទចន្ទរាជាទ្រង់បានចូលទិវង្គតនៅក្រុងលង្វែក។ក្រោយមក សម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់ នៅក្នុងរាជ្ជកាលព្រះបាទជ័យជេដ្ឋាទី១
(១៥៨៦ -១៥៩៤) ឡើងសោយរាជ្យ ដោយមានព្រះជន្មទើបតែ ១១ ព្រះវស្សា ប្រទេសជាតិចុះទន់ខ្សោយយ៉ាងខ្លាំង ទីបំផុតសៀមក៏វាយបែកបន្ទាយលង្វែកទៅ នៅឆ្នាំ ១៥៩៤។ ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម




