សម្រាប់អត្ថបទមួយនេះ យើងនឹងណែនាំអ្នកអំពីវិធីដ៏សាមញ្ញមួយ ដែលផ្សំឡើងពីគ្រឿងផ្សំ
ធម្មជាតិ វាមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្ទុកនូវវីតាមីនចម្រុះ ជួយព្យបាលនូវបញ្ហា
ស្បែកដល់អ្នកជាច្រើនមុខ។ វិធីសាស្ត្រមួយនេះ ជួយកម្ចាត់នូវបញ្ហាជ្រីវជ្រួញ ផ្តល់នូវសំណើម
ធ្វើឱ្យស្បែកសរលោង និងកម្ចាត់ស្នាមអុជខ្មៅ។ សូមអានការណែនាំខាងក្រោមនេះ
ដើម្បីធ្វើការអនុវត្តន៍ឱ្យបានត្រឹមត្រូវ។
គ្រឿងផ្សំ៖
* តែបៃតង ១ស្លាបព្រាកាហ្វេ
* គ្រាប់ធ្មៃ ២ស្លាបព្រាកាហ្វេ
* សាច់ឬជែលបន្ទាលកន្ទុយក្រពើ ១ស្លាបព្រាកាហ្វេ
* គ្រាប់ថ្នាំវីតាមីន E ២គ្រាប់
* ទឹកផ្កាកុលាប ៣ - ៤ដំណក់
ការណែនាំ៖
1. សូមចាក់ទឹកធម្មតា ១កែវចូលទៅក្នុងកូនឆ្នាំងមួយ រួចបន្ថែមគ្រាប់ធ្មៃចូល ដើម្បី
ធ្វើការចំអិនវា អ្នកត្រូវចំអិនរហូតដល់គ្រាប់មួយនេះរីក។
2. ពេលដែលគ្រាប់មួយនេះរីកហើយ សូមបន្ថែមម្សៅតែបៃតងចូល រួចធ្វើការចំអិនវារហូត
ដល់គ្រាប់ធ្មៃរលួយល្អ។
3. ធ្វើការច្រោះល្បាយដែលអ្នកបានស្ងោនេះ ដើម្បីយកកាកចេញ។
4. រងចាំឱ្យទឹកដែលរម្ងាស់ ចេញពីគ្រាប់ធ្មៃមួយនេះចុះត្រជាក់ សូមបន្ថែមគ្រឿងផ្សំ
ទាំងអស់បញ្ចូលគ្នា ក្នុងកូនចានមួយឱ្យបានសព្វចូលគ្នាល្អ។
នៅពេលនេះក្រែមថែរក្សាស្បែកមួយនេះ បានធ្វើរួចរាល់ហើយ សូមផ្ទេរវាចូលទៅក្នុង
កូនកែវស្អាតមួយ ហើយអ្នកអាចរក្សាទុកល្បាយមួយនេះ ក្នុងទូរទឹកកកបាន ១សប្តាហ៍ផងដែរ។
*ការប្រើប្រាស់៖*
អ្នកអាចប្រើក្រែមមួយនេះ លើផ្ទៃមុខនិងស្បែករបស់អ្នក ដោយរក្សាទុកក្រែមមួយនេះ
រយៈពេលមួយយប់ រួចធ្វើការលាងសម្អាតវា ជាមួយនឹងទឹកធម្មតាជាការស្រេច៕
ប្រភព៖camlocation
