ឆេងម៉េងមកដល់ហើយ ហេតុអ្វីបានជាកូនៗ មិនធ្វើបុណ្យពេលខែនៅភ្លឺ?


ឆេងម៉េងមកដល់ហើយ ហេតុអ្វីបានជាកូនៗ មិនធ្វើបុណ្យពេលខែនៅភ្លឺ?
ចៅៗជាទីស្រលាញ់ ចៅត្រូវខិតខំធ្វើបុណ្យទាន់ខែភ្លឺ...
ដើមបុណ្យលើផ្ទះ កូនកើតទាន់ព្រះ កន្លោងគង់នៅ
បានត្រីត្រកាល កាត់ក្បាលឲ្យឪ កណ្ដាលនាំទៅ
យកបុណ្យឯវត្ត។
កណ្ដាលសុទ្ធខ្លាញ់ សាច់ពោះពងឆ្ងាញ់ ធ្មេញលោកចុកមាត់
ម៉ែឪជរា ទន្តាបាក់ម៉ត់ ទុកក្បាលឲ្យគាត់
ក្បាលសុទ្ធតែឆ្អឹង។ (១)
ឯរូបខាងលើ ប្រៀបធៀបទង្វើ ឲ្យយើងបានដឹង
បានយល់បានគិត ពិនិត្យសញ្ជឹង ដូចនេះគួរប្រឹង
ទាន់លោកនៅរស់។
កុំចាំគាត់ស្លាប់ ទើបរៀបរណ្ដាប់ សែនផ្ញើហៅឈ្មោះ
មាន់ស្ងោជ្រូកខ្វៃ ពីរបីប៉ោងពោះ រួចស៊ីជំនួស
សប្បាយគ្នាឯង៕

(១) អត្ថបទកាព្យ របស់លោកតា អ៊ូ ចុង
Credited to ស៊ូ ខេមរិន្ទ