ឆ្នាំខាល៖ ជីវិតពោរពេញទៅដោយឱកាស
នឹងបានជួបដៃគូរជីវិតដ៏ល្អម្នាក់សម្រាប់កាន់ដៃអ្នកឆ្ពោះទៅរកសុភមង្គល
ពិសេសអ្នកតែងគោរពតាមការសម្រេចចិត្តឬឧត្តមគតិរបស់អ្នកដទៃដោយមិនអត្ថណោម័តតាមតែចិត្តខ្លួនឯងឡើយ។
ក្រោយពេលចូលឆ្នាំថ្មីប្រពៃណីខ្មែររួចមកសំណាងមានការប្រែប្រួលជាខ្លាំង
គឺមិនយូរទៀតឡើយលុយកាសទ្រព្យសម្បត្តិនិងទំនាក់ទំនងជាមួយមនុស្សក្បែរខ្លួននឹងប្រែជាល្អប្រសើរឡើងសឹងមិនគួរឱ្យជឿ។
បន្ថែមពីលើនេះរឿងរ៉ាវល្អៗនឹងចាប់ផ្តើមកើតឡើងចំពោះអ្នកនាពេល៧ថ្ងៃក្រោយនេះហើយ
លុយកាសនឹងហូរចូលមិនចេះអស់ឡើយុ។
ឆ្នាំមមី៖ មានអត្តចរឹកនិងចិត្តទូលាយ ពោរពេញដោយសមត្ថភាព
តែងតែលើកកម្លាំងចិត្តសម្រាប់ខ្លួនឯងជារៀងរាល់ពេលទោះបីពេលខ្លះត្រូវបានអ្នកដទៃមើលស្រាលក៏ដោយ។
ក្នុងរយៈពេល៧ថ្ងៃទៀតទ្វារសំណាងរបស់អ្នកនឹងបើកឡើងបីដូចជាដំណើរការការងារឬអាជីវកម្មរកប្រាក់កម្រៃរបស់អ្នកនឹងទទួលបានប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលអាចផ្លាស់ប្តូរជីវភាពរបស់អ្នកឱ្យមានភាពស្រណុកសុខស្រួលជាងមុនមិនខ្វះខាតដូចពីមុន។
អ្នកត្រូវតែយកចិត្តទុកដាក់និងផ្តោតទៅលើការងារជាចម្បងទើបកាន់តែល្អនិងមានអំណោយផលសម្រាប់អ្នក។
ឆ្នាំជូត៖
អ្នកតែងតែបង្ហាញនូវការយកចិត្តទុកដាក់របស់អ្នកចំពោះអ្នកដទៃតាមរយៈកាយវិការនិងទង្វើរបស់អ្នក។
សកម្មភាពរបស់អ្នកទាំងអស់នេះនឹងជួយជម្រុញឱ្យលាភសំណាងរត់មករកអ្នកនារយៈពល៧ថ្ងៃខាងមុខនេះ។
គួរគប្បីបែងចែកការចំណាយនិងចំណូលឱ្យបានត្រឹមត្រូវនិងច្បាស់លាស់ល្អពុំដូច្នោះទេអ្នកមិនអាចសល់លុយកាសទ្រព្យសម្បត្តិច្រើនឡើយ។
ប៉ុន្តែនៅពេលអនាគតជីវិតរបស់អ្នកនឹងមានភាពភ្លឺស្វាង
ជៀសវាងកុំដៃទូលាយខ្លាំងពេកត្រូវចេះគិតនិងលៃលកឱ្យបានច្បាស់លាស់មុននឹងចំណាយទៅ
លើរបស់ឬរឿងអ្វីមួយ៕
ប្រភព៖http://todaysharing.com/news/49193



