ប្រកាស់អាសន្នៈ អាហារប៉ុន្មានមុខនេះ មិនត្រូវទទួលទានក្នុងពេលជាមួយគ្នាជាដាច់ខាត ព្រោះអាច….


​ការ​ញ៉ាំ​ផ្លែឈើ និង បន្លែ​ជា​រៀងរាល់ថ្ងៃ ពិតជា​ប្រការ​គួរ​អនុវត្ត និង មាន​សារៈសំខាន់​ចំពោះ​សុខភាព​ជាខ្លាំង ។ ស្របពេល​នេះដែរ​អ្នក​គួរ​ប្រុងប្រយ័ត្ន​ចំពោះមុខ​អាហារ​ដែល​ញ៉ាំ​ចូលគ្នា ឬ លាយ​ច្របល់​ចូលគ្នា ឬក៏​កិន​ចូលគ្នា ព្រោះថា​អាហារ​មួយចំនួន​មិនត្រូវ​គ្នា​នោះទេ ហើយ​អាច​បណ្តាល​ជា​ជំងឺ​ប្រសិនបើ​ញ៉ាំ​ចូល​ពោះ​ទៅ ។ អាហារ​ខាងក្រោម​នេះ ពុំគួរ​ត្រូវបាន​លាយ​ចូលគ្នា​នោះ​ទ មិន​ដូច្នេះ អ្នក​អាច​នឹង​ប្រថុយ​នឹង​បញ្ហា​សុខភាព ៖
១ – ចេក និង បង្អែម​សង់ខ្យា​


​ទាំងពីរ​មុខ​នេះ បើ​ដាក់​ចូលគ្នា​អាច​បង្ក​ផល​លំបាក​ដល់​ការរំលាយ​អាហារ និង ជំរុញ​ដល់​ការផលិត​ជាតិពុល​ក្នុង​រាងកាយ បើ​ធ្ងន់ធ្ងរ​នោះ​គឺអាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​ជីវិត​សម្រាប់​ទារក និង ចុះខ្សោយ​ខាង​ប្រាជ្ញា​ស្មារតី​សម្រាប់​មនុស្សពេញវ័យ ។​
២ – ការ៉ុត និង ក្រូច​


​ផ្លែឈើ និង បន្លែ​ទាំងពីរ​មុខ​នេះ មានគុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព​រៀងៗ​ខ្លួន ប៉ុន្តែ​បើ​ដាក់ចូល​គ្នា​នោះ អាច​នឹង​មិនល្អ ព្រោះថា​វា​អាច​បណ្តាលឱ្យ​ច្អល់ពោះ និង ឡើង​អាស៊ីត​ក្រពះ ។ ករណីខ្លះ​ទៀត​នោះ គឺ​ធ្លាក់​ខូច​តម្រងនោម និង បញ្ហា​ផ្សេងៗ ដោយសារតែ​ញ៉ាំ​ការ៉ុត និង ក្រូច​ចូលគ្នា ។​
៣ – ទឹកដោះគោ និង ម្នាស់​


​ផ្លែ​ម្នា​ស់មាន​ប្រូ​មេ​ឡាំង ដែលជា​សារធាតុ​អាច​បង្ក​ឱ្យ​ឈឺក្បាល ឈឺក្រពះ ចង្អោរ រាគរូស និង កើតរោគ​ឆ្លង​នានា ប្រសិនបើ​លាយ​ជាមួយនឹង​ទឹកដោះគោ ។​
៤ – ក្រូចឆ្មារ និង ល្ហុង​


​ការ​ញ៉ាំ​ផ្លែឈើ​តំបន់​ត្រូ​ពិ​ក​ទាំងពីរ​មុខ​នេះ​ចូលគ្នា អាច​បណ្តាលឱ្យមាន​ជំងឺ​ខ្វះ​ឈាម និង អ​សមតុល្យ​នៃ​គ្រាប់​ឈាមក្រហម ដែល​នេះ​ជា​កត្តា​កាន់តែ​គ្រោះថ្នាក់​សម្រាប់​កុមារ ។​
៥ – ចេក និង ត្របែក​


​ការ​ញ៉ាំ​ផ្លែ​ចេក និង ត្របែក​ជាមួយគ្នា នឹង​បណ្តាលឱ្យ​ឡើង​ហ្គាស​អាស៊ីដ​លើស​កម្រិត ហើយ​អាច​បណ្តាលឱ្យ​វិលមុខ ធី​ង​ធោ​ង រក​ទប់​លំនឹង​ខ្លួន​ក៏​ពិបាក ។​
៦ – ទឹកដោះគោ និង ក្រូច​


​ប្រសិនបើ​អ្នក​ញ៉ាំ​ទឹកក្រូច​លាយ​ជាមួយ​ទឹកដោះគោ និង ធញ្ញជាតិ ជា​រៀងរាល់​ព្រឹក​នោះ គួរ​បញ្ឈប់​ភ្លាម​ទៅ ! ព្រោះថា​ល្បាយ​អាហារ​ទាំងពីរ​នេះ នឹង​បណ្តាលឱ្យ​រាងកាយ​មិនអាច​រំលាយ​ជាតិ​ម្សៅ​នៃ​ធញ្ញជាតិ​បាន មានន័យថា នៅពេល​អាហារ​ទាំងពីរ​ជួបគ្នា ការរំលាយ​អាហារ​ប្រព្រឹត្ត​ទៅដោយ​លំបាក និង បង្ក​ជា​បញ្ហា​សុខភាព​ច្រើនយ៉ាង ។​
៧ – ផ្លែឈើ និង បន្លែ​


​ផ្លែឈើ និង បន្លែ ពុំគួរ​ទទួលទាន​ជាមួយគ្នា​នោះទេ ។ ផ្លែឈើ​មាន​ជាតិ​ស្ករ ពិបាក​នឹង​រំលាយ និង ចំណាយពេល​យូរ​ក្នុង​ក្រពះ ។ ស្របពេល​ជាមួយគ្នានេះ អាហារ​នេះ​អាច​បង្ក​ឱ្យ​ដុះ​ផ្សិត និង សារធាតុពុល ជា​លទ្ធផល​អ្នក​អាច​នឹងមាន​អាការ​ឈឺក្បាល ពិបាក​រំលាយ​អាហារ និង បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ជាងនេះទៀត​ក៏មាន ៕
ប្រភព៖ http://rosemag.net/1727