អស្ចារ្យ ណាស់..! ឥណ្ឌា​ ធ្វើតេស្តសាកល្បងក្បាលគ្រាប់មីស៊ីលផ្លោង នុយក្លេអ៊ែរ ទទួលបានជោគជ័យ


ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ថា នៅថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌា បានសាកល្បងបាញ់គ្រាប់មីស៊ីលផ្លោង នុយក្លេអ៊ែរ ដែលមានឈ្មោះថា Agni-III ដោយផ្តើមចេញពីកោះមួយនៅឆ្នេរសមុទ្រ ភាគខាងកើតរដ្ឋ Odisha ។ ប្រភពបានបញ្ជាក់ថា “ដែលនេះជាការធ្វើតេស្តសាកល្បង មួយក្នុងកម្រិតនៃការបាញ់មីស៊ីលរយៈចម្ងាយ រហូតដល់៣.០០០គីឡូម៉ែត្រ ។
ការបាញ់នេះបានអនុវត្តន៍ផ្អែកលើយុទ្ធសាស្ត្រ នៃមេបញ្ជាការយោធា ដែលមានការគាំទ្រពីអង្គការស្រាវស្រាវ ការពាររដ្ឋសាម៊ី និងអភិវឌ្ឍន៍” ។ នៅក្នុងអំឡុងពេលធ្វើតេស្ត នៃការបាញ់មីស៊ីលនោះដែរ គឺជាគ្រាប់មីស៊ីលដែលផលិត នៅក្នុងស្រុកតែម្តង ។ ប្រភពបានបញ្ជាក់យ៉ាងដូច្នេះ ។ លើសពីនេះ គ្រាប់មីស៊ីលនេះត្រូវបានត្រួតពិនិត្យ និងបញ្ជាតាមប្រព័ន្ធរ៉ាដា ដែលស្ថិតនៅឆ្នេរសមុទ្រប៉ែកខាងកើត ៕


ប្រភព៖http://fbnewskh.com/archives/2271